+855 16 757 168     samnob@keiladaily.com
KD Logo

អតីតគ្រូ Wigan ដឹកនាំបែលហ្ស៊ិកជម្រុះ Euro 2020 ឈ្នះទាំង១០ប្រកួត ស៊ុតចូលគេ៤០គ្រាប់ របូតវិញ៣គ្រាប់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 580

បែលហ្ស៊ិក បានបិទវគ្គជម្រុះ Euro 2020 ជាមួយជ័យជម្នះ៦-១លើ សាយប្រ៊ូស ក្នុងពូល I យប់ថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០១៩។

សាយប្រ៊ូស បានបើកការនាំមុខមុនយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងនាទីទី១៤ ដោយ Nicholas Ioannou។

តែបន្ទាប់មកខ្សែប្រយុទ្ធមកពី Crystal Palace: Christian Benteke រកបាន២គ្រាប់ក្នុងនាទី១៦ & ៦៧, ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne រកបាន២គ្រាប់ក្នុងនាទី៣៥ & ៤១, Yannick Carrasco រកបាន១គ្រាប់ក្នុងនាទី៤៤ និង Kypros Christoforou ផ្លាតបាល់ចូលទីខ្លួនឯងក្នុងនាទី៥១។

បែលហ្ស៊ិក ក្រោមការដឹកនាំរបស់អតីតគ្រូ Wigan និង Everton សញ្ជាតិអេស្ប៉ាញ Roberto Martinez បានឈ្នះទាំង១០ប្រកួតក្នុងពូល I មាន៣០ពិន្ទុពេញ ស៊ុតចូលគេ៤០គ្រាប់ របូតវិញ៣គ្រាប់ប៉ុណ្ណោះ។

គិតតាំងពីក្រោយបញ្ចប់យុទ្ធនាការ FIFA World Cup 2018 ក្នុងចំណាត់ថ្នាក់លេខ៣មក បែលហ្ស៊ិក បានឈ្នះ១៤លើកក្នុងចំណោម១៦ប្រកួតចុងក្រោយ៕



ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖