+855 16 757 168     samnob@keiladaily.com
KD Logo

Sancho ស៊ុត១និងបញ្ជូន១ជួយ Dortmund ពីចាញ់៣គ្រាប់មកស្មើ៣-៣ជាមួយក្រុមបាតតារាង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 482

ខ្សែប្រយុទ្ធស្លាបអង់គ្លេស Jadon Sancho រកបាន១គ្រាប់និងបញ្ជូន១គ្រាប់ជួយ Borussia Dortmund តាមពីចាញ់៣-០មកស្មើ៣-៣ជាមួយក្រុមបាតតារាង Paderborn យប់ថ្ងៃសុក្រទី២២ខែវិច្ឆិកាឆ្នាំ២០១៩។

ក្រុមភ្ញៀវ Paderborn បានបើកការនាំមុខ៣-០មុនក្នុងវគ្គទី១ដែលពួកគេលេងបានយ៉ាងល្អអស្ចារ្យ តាមរយៈគ្រាប់បាល់របស់ Streli Mamba ក្នុងនាទី៥ &៣៧ និង Gerrit Holtmann ក្នុងនាទី៤៣។

តែក្រោយកែបាល់វគ្គទី២បានបន្តិច តារាអង់គ្លេសវ័យ១៩ឆ្នាំ Sancho ផ្ដើមបំបែកពងមាន់ក្រុមភ្ញៀវក្នុងនាទី៤៧ មុនពេល Axel Witsel ដាក់១គ្រាប់ដែរក្នុងនាទី៨៤។ ក្នុងនាទី៩០+២ Sancho បានបញ្ជូនបាល់ឱ្យ Marco Reus បញ្ចប់ទីយកស្មើ៣-៣។

កីឡាករក្រុម Paderborn ខកចិត្តខ្លាំងមែនទែននៅពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ព្រោះពួកគេវិះតែទទួលបានជ័យជម្នះមួយយ៉ាងល្បីល្បាញទៅហើយ។

Paderborn នៅតែស្ថិតនៅបាតតារាងដដែល មាន៥ពិន្ទុពី១២ប្រកួត ចំណែក Dortmund ឈរលេខរៀងទី៥ មាន២០ពិន្ទុ នៅពីក្រោយក្រុមកំពូលតារាង Borussia Monchengladbach ចំនួន៥ពិន្ទុ តែលេងលើសគេ១ប្រកួត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖