+855 16 757 168     samnob@keiladaily.com
KD Logo

Chris Smalling ក្លាយ​ជា​កីឡាករ​អង់គ្លេស​ទី​៣​បន្ទាប់​ពី Beckham និង Bothroyd ដែល​​ធ្វើ​បាន​បែបនេះ​នៅ​ Serie A

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 838

ខ្សែការពារកណ្ដាល Chris Smalling រកបាន១គ្រាប់និងបញ្ជូន២គ្រាប់ជួយ AS Roma ឈ្នះក្រុមបាតតារាង Brescia ៣-០ យប់ថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងសប្ដាហ៍ទី១៣ Italy Serie A ហើយឡើងឈរលេខ៤ក្នុងតារាង។

កីឡាករវ័យ៣០ឆ្នាំដែលលេងលើកិច្ចសន្យាខ្ចីពី Manchester United តែតបាល់លើកចេញពីជ្រុងដោយ Lorenzo Pellegrini ក្នុងនាទី៤៩។ ៨នាទីបន្ទាប់ Smalling តែតបាល់ជ្រុងទម្លាក់បន្តឱ្យខ្សែការពារកណ្ដាល Gianluca Mancini ស៊ុតបញ្ចូលទី១គ្រាប់ដែរ។ អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសដដែលទម្លាក់បាល់ឱ្យ Edin Dzeko បញ្ចប់ទីគ្រាប់ចុងក្រោយក្នុងនាទី៦៦។

Smalling ពេលនេះក្លាយជាកីឡាករអង់គ្លេសទី៣ដែលរកបានយ៉ាងហោច២គ្រាប់ក្នុងមួយរដូវកាលនៅ Serie A បន្ទាប់ពី David Beckham បានធ្វើសម្រាប់ AC Milan ក្នុងរដូវកាល២០០៨-០៩ និង Jay Bothroyd បានធ្វើសម្រាប់ Perugia ក្នុងរដូវកាល២០០៣-០៤។

ក្រុមលោក Paulo Fonseca ពេលនេះឡើងឈរលេខរៀងទី៤បណ្ដោះអាសន្ន មាន២៥ពិន្ទុ នៅក្រោមក្រុមកំពូលតារាង Juventus ចំនួន១០ពិន្ទុ។ ប៉ុន្តែ Cagliari ដែលមាន២៤ពិន្ទុ អាចឡើងមកលេខ៤វិញ ប្រសិនពួកគេធ្វើបានល្អទល់នឹង Lecce នៅថ្ងៃចន្ទនេះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖