+855 16 757 168     samnob@keiladaily.com
KD Logo

គ្រាប់ចុងម៉ោងរបស់ Messi ជួយ Barca យកកំពូលតារាង La Liga ពី Real មកវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 445

គ្រាប់បាល់ដ៏ស្អាតក្នុងនាទី៨៦របស់ Lionel Messi ជួយភ្ញៀវ Barcelona ផ្ដួលម្ចាស់ផ្ទះ Atletico Madrid ១-០ ក្នុងសប្ដាហ៍ទី១៤ La Liga យប់ថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០១៩ ហើយឡើងឈរកំពូលតារាងជំនួស Real Madrid វិញ។

Messi ស៊ុតកោងយ៉ាងឆ្ងាញ់ចូលមុំកែងនៃសំណាញ់ទី Jan Oblak ពីគែមប្រអប់ ដែលជាគ្រាប់ទី១១របស់គេក្នុងការចូលលេង១០ប្រកួត។

អ្នកចាំទី Marc-Andre ter Stegen ក៏បានសង្គ្រោះយ៉ាងល្អ២បាល់មុននេះផងដែរ ពីការព្យាយាមរបស់ Mario Hermoso និង Alvaro Morata។

ក្រុមលោក Ernesto Valverde ហក់ឡើងពីលេខ៣មកឈរលេខ១វិញ ដោយមាន៣១ពិន្ទុស្មើ Real Madrid តែលើសគ្រាប់បាល់ចំណេញ ខណៈក្រុមទាំងពីរមិនទាន់មាន head-to-head នៅឡើយ ដ្បិតមិនទាន់ប៉ះគ្នា។

ចំណែក Atletico ធ្លាក់ទៅលេខ៦ មាន២៥ពិន្ទុ នៅក្រោមក្រុមលេខ៤ Real Sociedad និងក្រុមលេខ៥ Athletic Bilbao ចំនួន១ពិន្ទុ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖