+855 16 757 168     samnob@keiladaily.com
KD Logo

កែវ សុខសិលា ថា រូបគេ​លេងទាំងមិនទាន់ជា១០០ភាគរយពេលឈ្នះម៉ាឡេស៊ី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 625

អ្នកចាំទី កែវ សុខសិលា បង្ហើបថា តាមពិតទៅ គេមិនទាន់ធូរស្បើយពីរបួសភ្លៅដោយសារស្មៅទីលាននៅហ្វីលីពីន១០០ភាគរយនៅឡើយទេពេលចូលលេងជំនួបម៉ាឡេស៊ីដែលកម្ពុជាឈ្នះ៣-១ យកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមលើកដំបូង។


សមាជិកក្លិបវិសាខាបញ្ជាក់ថា បានស៊ូលេងទាំងឈឺ។ តែយ៉ាងណា គេថា ការលះបង់នេះក៏បានហុចផលល្អវិញដែរ។

អតីត​អ្នកចាំទីភ្នំពេញក្រោនរៀបរាប់ ៖"អរគុណadmin តែវាមិនទាន់ជា100% ទេតែដើម្បី🇰🇭មួយនេះ ត្រូវតែស៊ូលេងទាំងឈឺតែពេលនេះការលះបង់មួយនេះវាបានជោគជ័យហើយ""។

គួរដឹងដែរថា សិលា បានបង្ហាញខ្លួនលើកដំបូងនៅជំនួបស្មើម្ចាស់ផ្ទះហ្វីលីពីននៅថ្ងៃដំបូង ហើយក៏មានរបួសភ្លៅដោយសារកូតនឹងស្មៅទីលាន។ ពីរប្រកួតបន្ទាប់ គេត្រូវជំនួសដោយហ៊ុល គឹមហ៊ុយ និងបានវិលវិញពេលឈ្នះម៉ាឡេស៊ី៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖