+855 16 757 168     samnob@keiladaily.com
KD Logo

Mbappe និង Neymar រកបានម្នាក់១គ្រាប់ជួយ PSG បង្កើនគម្លាតលើ Marseille

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 426

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe និង Neymar រកបានម្នាក់១គ្រាប់ជួយ Paris St Germain ផ្ដួល Nantes ២-០ រាត្រីថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០១៩ ដើម្បីបង្កើនគម្លាត៥ពិន្ទុលើក្រុមលេខ២ Marseille។

ក្រោយស្មើគ្នា០-០ក្នុងវគ្គទី១ Mbappe ផ្ដើមបើកការនាំមុខពីការបញ្ជូនបាល់របស់ Angel di Maria ក្នុងនាទី៥២ ដោយស៊ុតកែងជើងយ៉ាងស្អាត។

៥នាទីមុនចប់ម៉ោងធម្មតា Neymar បានស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយ Nantes បានបង្កកំហុសលើ Mauro Icardi។ នេះជាគ្រាប់ទី៥របស់ Neymar ក្នុងរដូវកាលនេះ តាំងពីគេបានផ្ដើមចូលលេងក្នុងថ្ងៃទី៥ខែតុលាមក។

ក្រុមលោក Thomas Tuchel ដែលបានលេងតិចជាង Marseille ១ប្រកួតនោះ នឹងធ្វើដំណើរទៅទឹកដី Montpellier នៅថ្ងៃអាទិត្យ៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖