+855 16 757 168     samnob@keiladaily.com
KD Logo

Klopp យកជើងខ្លាំងទៅទាំងអស់សម្រាប់លេងពាន Club World Cup នៅកាតារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 396

Liverpool បានប្រកាសសមាសភាពកីឡាករ២៣នាក់សម្រាប់ចូលរួមប្រកួតពាន FIFA Club World Cup 2019 នៅកាតារ ដែលជាន់គ្នានឹងវគ្គ៨ក្រុមចុងក្រោយ Carabao Cup ទល់នឹង Aston Villa។

កីឡាករ១៨នាក់ក្នុងចំណោម១៩នាក់ដែលមានមុខលេង Premier League ២ប្រកួតចុងក្រោយសម្រាប់ Liverpool ត្រូវបានលោក Jurgen Klopp នាំយកទៅកាតារទាំងអស់ លើកលែងតែអ្នកចាំទី Caoimhin Kelleher ដែលបានអង្គុយបង់បម្រុងពេល Liverpool ស៊ី Everton ៥-២ យប់ថ្ងៃពុធ។

កីឡាករយុវជន Rhian Brewster, Curtis Jones, Harvey Elliott និង Neco Williams ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីដែរ។ មានន័យថាកីឡាករទាំងនេះនឹងអវត្តមានពីការប្រកួតវគ្គ៨ក្រុមចុងក្រោយ Carabao Cup នៅទឹកដី Villa។

ក្រុមហង្សក្រហមត្រូវប្រកួតវគ្គ១/៤ Carabao Cup ទល់ Villa នៅថ្ងៃទី១៧ខែធ្នូ ហើយថ្ងៃទី១៨ធ្នូ ត្រូវប្រកួត Club World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លោក Klopp បានសម្រេចចិត្តដាក់ក្រុម២ផ្សេងគ្នាស្រឡះសម្រាប់លេងពានទាំង២នេះ តែផ្ដោតចម្បងលើ Club World Cup។

ខ្សែការពារ Joel Matip និងខ្សែបម្រើ Fabinho មានរបួសទាំង២នាក់ ដូច្នេះមិនត្រូវបានបញ្ចូលក្នុងបញ្ជីឡើយ។

កីឡាករទាំង២៣នាក់រួមមាន៖ Alisson, Van Dijk, Wijnaldum, Lovren, Milner, Keita, Firmino, Mane, Salah, Gomez, Adrian, Henderson, Oxlade-Chamberlain, Lallana, Lonergan, Shaqiri, Brewster, Robertson, Origi, Jones, Alexander-Arnold, Elliott, Williams៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖