+855 16 757 168     samnob@keiladaily.com
KD Logo

ក្នុងឆ្នាំ២០១៩នេះ ភ្នាក់ងារបាល់ទាត់កើបលុយជាង៦៥០លានដុល្លារពីការផ្ទេរអន្តរជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 433

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានចេញរបាយការណ៍ថាក្នុងឆ្នាំ២០១៩នេះ ទឹកប្រាក់ជាងកន្លះពាន់លានដុល្លារ ត្រូវបានចាយលើភ្នាក់ងារ (Agent) និងអន្តរការី (ភាគីទី៣/Intermediary)។

ចំណាយលើកម្រៃជើងសារសកលោកបានកើនឡើងដល់៦៥៣.៩លានដុល្លារក្នុងឆ្នាំ២០១៩នេះ កើន២០%ធៀបនឹងឆ្នាំ២០១៨។

FIFA និយាយថា៨០%នៃទឹកប្រាក់ខាងលើត្រូវបានបង់ដោយក្លិបមកពីអ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្ប៉ាញ និង បារាំង បញ្ចូលគ្នា។

សម្រាប់ក្លិបព័រទុយហ្គាល់ ពួកគេបានចាយលុយលើកម្រៃជើងសារភ្នាក់ងារនេះអស់ច្រើនជាងថ្លៃទិញកីឡាករទៅទៀត។

គួររំឭកថា កាលពីដើមឆ្នាំ២០១៩នេះ FIFA បានដាក់ចេញវិធានការមួយចំនួនដើម្បីរឹតបន្តឹងលើកម្រៃជើងសាររបស់ភ្នាក់ងារកីឡាករ ដោយភ្នាក់ងាររបស់កីឡាករនៃក្លិបលក់ចេញ ទទួលបានយ៉ាងច្រើនបំផុត១០%នៃតម្លៃផ្ទេរ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖