+855 16 757 168     samnob@keiladaily.com
KD Logo

Inter ប៊ិះក្លាយជាក្លិបទី២ក្នុងប្រវត្តិសាស្ត្រ Serie A ដែលធ្វើរឿងអស្ចារ្យមួយនេះ តែស្ដាយបានត្រឹមស្មើ Roma

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 802

ក្រុមកំពូលតារាង Serie A: Inter Milan ខកខានឱកាសបង្កើនការនាំមុខ៤ពិន្ទុលើ Juventus ដោយបានត្រឹមស្មើ០-០ជាមួយ Roma នៅ San Siro យប់ថ្ងៃសុក្រទី៦ខែធ្នូឆ្នាំ២០១៩ ក្នុងការប្រកួតដែលគ្របដណ្ដប់ដោយភាពចម្រូងចម្រាសដោយសារចំណងជើង Black Friday របស់កាសែតមួយ។

មុនការប្រកួតនេះចាប់ផ្ដើម កាសែតអ៊ីតាលី Corriere dello Sport បានចេញផ្សាយទំព័រមុខដោយដាក់រូប Romelu Lukaku និង Chris Smalling អមដោយចំណងជើង Black Friday ដែលនាំឱ្យមានការរិះគន់ ស្រប​ពេល​លីគ​បាល់ទាត់​អ៊ីតាលី​កំពុង​មាន​បញ្ហា​រើសអើង​ពូជសាសន៍​នេះ​​យ៉ាង​ធំ។ ក្លិប Roma និង AC Milan ដែលជាគូប្រជែង Inter Milan បានដាក់បម្រាមមិនធ្វើការជាមួយកាសែតនេះរហូតដល់ខែមករា ដូចជាការហាមមិនឱ្យសម្ភាសកីឡាកររបស់ខ្លួនជាដើម។


Lukaku បានថ្កោលទោសចំណងជើងនោះថាជាចំណងជើងឡប់បំផុតមួយដែលគេធ្លាប់ឃើញ ខណៈ Smalling ពណ៌នាថាជាចំណងជើងខុសឆ្គងនិងមិនគិតអារម្មណ៍អ្នកដទៃ។

យប់មិញនេះ បើ Inter ឈ្នះ ពួកគេនឹងក្លាយជាក្លិបទី២ក្នុងប្រវត្តិសាស្ត្រ Serie A ដែលបានឈ្នះ១៣លើកក្នុងចំណោម១៥ប្រកួតដំបូង បន្ទាប់ពី Juventus បានធ្វើបាន។

តែពេលនេះ Inter មាន៣៨ពិន្ទុពី១៥ប្រកួត នៅលើ Juventus ២ពិន្ទុ តែ Juventus ត្រូវប្រកួតនៅទឹកដី Lazio ម៉ោង២៖៤៥យប់ថ្ងៃសៅរ៍នេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖