+855 16 757 168     samnob@keiladaily.com
KD Logo

អ្នករើសអើងពូជសាសន៍និងគប់លើ Fred អំឡុង Manchester derby ត្រូវបានចាប់ខ្លួនហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 404

បុរសវ័យ៤១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការគប់វត្ថុ បញ្ចេញសំឡេងនិងកាយវិកាបំពានពូជសាសន៍លើកីឡាករ Fred និង Jesse Lingard របស់ Manchester United ពេលទៅទាត់បាល់ចេញពីជ្រុង អំឡុងការប្រកួត Manchester Derby នៅទឹកដី Manchester City កាលថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ ២០១៩។

ប៉ូលិសបាននិយាយថាពួកគេបានទទួលរបាយការណ៍មកថាមានអ្នកគាំទ្រម្នាក់បានធ្វើកាយវិការើសអើងពូជសាសន៍អំឡុងការប្រកួតនៅ Etihad Stadium។

ក្លិប Man City និយាយថាពួកគេកំពុងធ្វើការជាមួយប៉ូលិសជុំវិញករណីគប់វត្ថុសំដៅកីឡាករនៅលើទីលានប្រកួត។ ហើយជនណាដែលត្រូវបានរកឃើញពិរុទ្ធភាព នឹងត្រូវបានក្លិប Man City ដាក់បម្រាមមិនឱ្យចូលស្តាតអស់មួយជីវិត។

បច្ចុប្បន្ន បុរសម្នាក់នោះកំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នក្នុងនាមជាជនសង្ស័យដែលធ្វើឱ្យសណ្ដាប់ធ្នាប់សាធារណៈខាងពូជសាសន៍កាន់តែអាក្រក់ឡើង។

ទាំង​លោក Ole Gunnar Solskjaer និង​លោក Pep Guardiola ​បាន​ថ្កោលទោស​ទង្វើ​នោះ​ដូច​គ្នា​។

Fred បាននិយាយក្រោយការប្រកួតថាមនុស្សយើងនៅតែកំពុងរស់នៅក្នុងសង្គមមួយដែលដើរថយក្រោយ។ មនុស្សគ្រប់រូប មិនថាសាសន៍អ្វី សម្បុរអ្វីទេ ហើយ​មក​ពីណា​ទេ​ គឺ​បាន​​កើតមកពីកន្លែងតែមួយ ហើយគង់នឹងស្លាប់ទៅវិញនៅកន្លែងនោះដូចតែគ្នា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖