+855 16 757 168     samnob@keiladaily.com
KD Logo

ធ្ងន់ក! រុស្ស៊ីរងទណ្ឌកម្មមិនឱ្យចូលរួមព្រឹត្តិការណ៍កីឡាធំៗ៤ឆ្នាំ រួមទាំងអូឡាំពិក២០២០និង World Cup 2022

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1524

ភ្នាក់ងារប្រឆាំងដូពីង(សារធាតុប៉ូវកម្លាំងខុសច្បាប់)ពិភពលោក ហៅកាត់ WADA បានចេញទណ្ឌកម្មដាក់បម្រាមរុស្ស៊ីមិនឱ្យចូលរួមព្រឹត្តិការណ៍កីឡាធំៗទាំងអស់រយៈពេល៤ឆ្នាំ រួមទាំងព្រឹត្តិការណ៍អូឡាំពិក២០២០នៅជប៉ុន និង FIFA World Cup 2022 នៅកាតារ។


នេះមានន័យថាទង់ជាតិនិងភ្លេងជាតិរុស្ស៊ីនឹងមិនត្រូវបានឃើញនិងឮទៀតឡើយក្នុងរយៈពេល៤ឆ្នាំពីពេលនេះទៅ នៅក្នុងព្រឹត្តិការណ៍កីឡាធំៗ។ ប៉ុន្តែអត្តពលិករុស្ស៊ីណាដែលអាចបញ្ជាក់ឱ្យឃើញថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងសារធាតុប៉ូវកម្លាំងខុសច្បាប់ អាចចូលប្រកួតព្រឹត្តិការណ៍កីឡាទាំងនោះបានក្រោមទង់អព្យាក្រិត (មិនឱ្យប្រើទង់ជាតិរុស្ស៊ីទេ)។ រុស្ស៊ី​ក៏អាច​ចូលរួម​លេង​ពាន Euro 2020 ​បាន​​ដែរ​ ដោយសារ​ UEFA ដែល​ជា​អ្នក​រៀប​ចំ​ពាននេះ មិន​ត្រូវ​បាន WADA ​ចាត់​​ទុក​ជា​អង្គភាព​​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ឡើយ​ ពាក់ព័ន្ធជាមួយ​​ច្បាប់​ប្រឆាំង​ដូពីង។ 

សេចក្ដីសម្រេចដ៏ធំនេះត្រូវបានចេញក្រោយគណៈកម្មាធិការប្រតិបត្តិ WADA បានសម្រេចចិត្តជាឯកច្ឆន្ទក្នុងកិច្ចប្រជុំនៅ Lausanne ប្រទេសស្វ៊ីស ថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០១៩នេះ បន្ទាប់ពីភ្នាក់ងារប្រឆាំងដូពីងរុស្ស៊ី (RUSADA) ត្រូវបានប្រកាសថា«មិនអនុលោមតាម» ចំពោះការផ្ញើទិន្នន័យពិសោធន៍បន្លំ ទៅឱ្យក្រុមស៊ើបអង្កេតរបស់ WADA ក្នុងខែមករាឆ្នាំនេះ។

អនុប្រធាន WADA : Linda Helleland មាន​ប្រសាសន៍​ថា​​បម្រាម​ខាង​លើ​នៅ​មិនទាន់​គ្រប់គ្រាន់​ផង​សម្រាប់​រុស្ស៊ី​។

រុស្ស៊ី​មាន​ពេល​២១​ថ្ងៃ​ដើម្បី​ប្ដឹង​តវ៉ា​ទៅ​តុលាការ​កីឡា CAS។

គួរ​ជម្រាប​ថា រុស្ស៊ី​មាន​រឿង​អាស្រូវ​ដូពីង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​រង​​ទណ្ឌកម្ម​បណ្ដើ​រ​ៗ​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ។ ហើយ​អំឡុង​អូឡាំពិក​២០១៨ អត្តពលិក​រុស្ស៊ី​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្រោម​ទង់​អព្យាក្រិត ពោ​ល​គឺ​មិន​ប្រើ​ភ្លេង​ជាតិ​និង​ទង់ជាតិ​រុស្ស៊ីឡើយ​ ហើយ​ពួក​គេ​បាន​ឈ្នះ​មេដាយ​សរុប​៣៣​គ្រឿង ក្នុងនោះ​មាស​១៣​គ្រឿង៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖