+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូណាហ្គាបង្ហើបតួនាទីកីឡាករដែលគ្រោងជ្រើសរើសសម្រាប់រដូវកាលក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 422

លោក មាស ចាន់ណា គ្រូបង្គោលក្លិបណហា្គវើលដ៍ សម្រាប់ដំណើរការជ្រើសរើសកីឡាករត្រៀមរដូវកាលថ្មី ២០២០ នៃក្របខណ្ឌ Metfone Cambodian League និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកគ្រោងពង្រឹងបន្ថែមនៅតំបន់ការពារ និងប្រយុទ្ធ ខណៈតួនាទីបម្រើមានគ្រប់គ្រាន់ហើយ។


គ្រូបង្វឹកក្រុមជើងឯក MCL 2018 បញ្ជាក់ថា ក្រុមលោកខ្វះខាតខ្លាំងអ្នកលេងនៅតំបន់ការពារ ដោយសារកូនក្រុមខ្លះមានបញ្ហារបួស ធ្វើឲ្យលោកបង្ខំចិត្តទាញកម្លាំងប្រយុទ្ធចុះមកជួយការពារ ស្របពេលខ្សែប្រយុទ្ធបរទេសក៏បានចាកចេញក្រោយដាច់រដូវកាលមុន។

លោក មាស ចាន់ណា បន្ថែមថា នឹងចាប់ផ្ដើមការហ្វឹកហាត់ជាផ្លូវការត្រៀមរដូវកាលថ្មីនៅដើមខែមករា ឆ្នាំ២០២០ ដោយទុករយៈពេលនេះជាការតេស្ដសមត្ថភាពកីឡាករទាំងក្នុងស្រុក និងក្រៅស្រុកជាមុនសិន។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅក្របខណ្ឌកំពូលកម្ពុជា ដោយឈ្នះ១៧ ស្មើ៤ និងចាញ់៥ ហើយនៅពានសម្ដេចតេជោ ហ៊ុន សែន វិញ ពួកគេរបូតកៅអីនៅវគ្គ១៦ក្រុមចុងក្រោយដោយចាញ់គិរីវង់សុខសែនជ័យ៕

រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖