+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ U20 ៖ យើងហៅចន្ធាមក ព្រោះយើងចង់ដឹងពីការរីកចម្រើនរបស់ក្រុម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 542

លោក  Koji Gyotoku គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២០ឆ្នាំកម្ពុជាបង្ហើបថា ក្រុមរបស់លោកនឹងប៉ះសុទ្ធតែក្រុមខ្លាំងក្នុងការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ ដូច្នេះលោកសម្រេចហៅ​សៀង ចន្ធា ចូលរួមដែរ ទោះគេទើបចប់ភារកិច្ចនៅស៊ីហ្គេម ហើយម្យ៉ាងលោកក៏ចង់​មើលការវិវឌ្ឍរបស់ក្រុមថាតើឈានដល់កម្រិតណាហើយ។


គ្រូបង្វឹកជនជាតិជប៉ុនពន្យល់ ៖"អ្វីដែលខ្ញុំគិតនោះ គឺចង់ដឹងថា ក្រុមវិវឌ្ឍដល់ណាហើយ ព្រោះការប្រកួតនេះមានដៃគូខ្លាំងៗ ដូច្នេះវាជាឱកាសយើងអាចស្វែងយល់ពីក្រុមថា អាចធ្វើអីបានខ្លះហើយ។ សម្រាប់ចន្ធា គឺយើងអត់ដឹងច្បាស់ថា គាត់នឿយហត់កម្រិតណាទេ​ ហើយ​យើងមិនគិតថា ជា friendly match ឬមិន friendly match ទេ អ្វីសំខាន់គឺសមាជិកគ្រប់រូបត្រូវប្រឹងអស់ពីសមត្ថភាព​ដើម្បីឲ្យដឹងពីសមត្ថភាពក្រុម"។ 

សូមជម្រាបជូនដែរថា ពានរង្វាន់មិត្តភាពនៅខេត្តប៊ិញយឿងនេះមាន៣ក្រុមផ្សេងទៀតចូលរួម គឺ U20 វៀតណាម, ក្រុមធំ Becamex Binh Duong និង U20 មីយ៉ាន់ម៉ា។


U20 វៀតណាម ត្រូវជួបជាមួយ U20 កម្ពុជា នៅថ្ងៃអាទិត្យ ទី១៥ មួយថ្ងៃក្រោយម្ចាស់ផ្ទះ Binh Duong ជួប U20 មីយ៉ាន់ម៉ា។ ក្រុមឈ្នះត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ប្រកួតយកលេខ៣៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC, BTV Cup


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖