+855 16 757 168     samnob@keiladaily.com
KD Logo

Klopp តកុងត្រានៅ Liverpool ខណៈ Campbell តកុងត្រានៅព្រះខ័នរាជស្វាយរៀង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 643

លោក Jurgen Klopp បានបន្តកិច្ចសន្យានៅ Liverpool រហូតដល់ឆ្នាំ២០២៤។ 


អ្នកចាត់ការជនជាតិអាល្លឺម៉ង់ដែលចូលរួមជាមួយក្រុមហង្សក្រហមនៅខែតុលា ឆ្នាំ២០១៥ ក៏បានបន្តកុងត្រាកាលខែកក្កដា ឆ្នាំ២០១៦ម្ដងហើយចំនួន៦ឆ្នាំ។

រដូវកាលមុន Liverpool បានឈ្នះ UEFA Champions League និងបញ្ចប់នៅចំណាត់ថ្នាក់លេខពីរនៅ Premier League។


បច្ចុប្បន្នពួកគេកំពុងនាំមុខកំពូលតារាងពីលើ Leicester City ចំនួន៨ពិន្ទុ។

ជាមួយគ្នានេះ នៅកម្ពុជាឯណេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តកិច្ចសន្យាថ្មីដល់​ខ្សែការពារ Jonny Campbell ផងដែរ។

កីឡាករជនជាតិអាមេរិកាំងជាកម្លាំងស្នូលរបស់ក្រុមលោក Conor Nestor ដោយរួមចំណែកឈ្នះ Cambodian League រដូវកាលមុន៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖