+855 16 757 168     samnob@keiladaily.com
KD Logo

Benzema សង្គ្រោះ Real នៅទឹកដី Valencia ក្នុងនាទី៩០+៥

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 668

ខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់តាមស្មើយ៉ាងរំភើបក្នុងនាទី៩០+៥សម្រាប់ Real Madrid នៅទឹកដី Valencia យប់ថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ ២០១៩។

Valencia បានបើកការនាំមុខលើ Real ក្នុងនាទី៧៨ ដោយ Carlos Soler ស៊ុតបញ្ចូលទីបាល់បញ្ជូនកាត់មកក្រោយយ៉ាងឆ្លាតរបស់ Daniel Wass។

តែក្នុងម៉ោងបន្ថែមបង្គ្រប់ អ្នកចាំទី Thibaut Courtois ឡើងមកតែតបាល់ជ្រុង ហើយបាល់នោះត្រូវបានអ្នកចាំទី Jaume Domenech ទះចេញ​ តែឡងមកវិញ Benzema ថែមបញ្ចូលទីតាមស្មើដោយជោគជ័យ។

Gareth Bale បានចូលលេងក្នុងវគ្គទី២។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងពេល២សប្ដាហ៍ចុងក្រោយ តែគេខានរកគ្រាប់បាល់ឱ្យ Real តាំងពីថ្ងៃទី១ខែកញ្ញាមកម្ល៉េះ។

Real ពេលនេះមាន៣៥ពិន្ទុស្មើក្រុមកំពូលតារាង Barcelona តែចាញ់ផលសងគ្រាប់បាល់ មុនក្រុមទាំងពីរប៉ះគ្នាក្នុងជំនួប El Clasico នៅ Nou Camp នាថ្ងៃពុធទី១៨ខែធ្នូ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖