+855 16 757 168     samnob@keiladaily.com
KD Logo

Solskjaer និយាយថា Haaland បានសម្រេចពីអនាគតរបស់គេរួចហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 502

អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer និយាយថាខ្សែប្រយុទ្ធវ័យក្មេងកំពុងលេងធ្លោ Erling Braut Haaland បានសម្រេចចិត្តរួចហើយអំពីអ្វីដែលគេចង់ធ្វើនៅពេលទីផ្សាររដូវរងាបើកខែក្រោយនេះ។

Haaland វ័យ១៩ឆ្នាំ ជាកីឡាករដែលមានអ្នកចង់បានច្រើនបំផុតម្នាក់ក្នុងទ្វីបអឺរ៉ុបបច្ចុប្បបន្ន បន្ទាប់ពីរកបាន២៨គ្រាប់ពីការចូលលេង២២លើកសម្រាប់ក្លិបអូទ្រីស Red Bull Salzburg រដូវកាល២០១៩-២០នេះ។

លោក Solskjaer បានធ្វើការជាមួយ Haaland ២ឆ្នាំនៅក្លិប Molde ក្នុងប្រទេសន័រវេស និងជាអ្នកដែលបានផ្ដល់ឱកាសដល់ Haaland ឱ្យបានចូលលេងលើកដំបូងក្នុងវ័យ១៦ឆ្នាំ។ លោក Solskjaer ត្រូវគេដឹងថាបានជិះយន្តហោះទៅអូទ្រីសកាលពីថ្ងៃសុក្រសប្ដាហ៍មុនដើម្បីជជែកជាមួយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខាងលើ។

នៅពេលត្រូវបានសួរអំពី Haaland ក្រោយ Man Utd ប្រកួតស្មើ Everton លោក Solskjaer និយាយថា៖ «គាត់ដឹងពីអ្វីដែលគាត់ចង់ធ្វើនិងដឹងពីអ្វីដែលគាត់នឹងធ្វើ។ ខ្ញុំមិនចាំបាច់ផ្ដល់ដំបូន្មានដល់កីឡាកររបស់ក្លិបដទៃនោះទេ»។

ក្លិបអាល្លឺម៉ង់ Borussia Dortmund និង RB Leipzig ក៏ចាប់អារម្មណ៍ Haaland ដែលមានលោក Mino Raiola ជាភ្នាក់ងារដែរ។ លោក Mino ជាភ្នាក់ងារដែលធ្វើការជាមួយតារាល្បីៗដូចជា Zlatan Ibrahimovic និង Paul Pogba ដែលសុទ្ធតែបានផ្លាស់មក Man Utd ក្នុងសម័យលោក Jose Mourinho ជាអ្នកចាត់ការ។

ទោះយ៉ាងណា Man Utd បានបដិសេធមិនប្រាប់ឡើយថាពួកគេបានដាក់សំណើដេញថ្លៃជាផ្លូវការឬទេសម្រាប់ Haaland តែគែជឿជាក់ថា ក្លិបនេះនឹងនាំចូលសមាជិកថ្មីបន្ថែមក្នុងខែមករា ប្រសិនគោលដៅរបស់ពួកគេបើកភ្លើងខៀវ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖