+855 16 757 168     samnob@keiladaily.com
KD Logo

Neymar ប៉េណាល់ទីមិនចូល ខណៈ Mbappe ស៊ុតចូល២គ្រាប់ម្នាក់ឯង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 544

Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង ពេល Paris St Germain ស៊ីម្ចាស់ផ្ទះ Saint-Etienne ដែលសល់គ្នា១០នាក់ ដោយលទ្ធផល៤-០ យប់ថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០១៩។

Leandro Paredes ស៊ុតវ៉ុលឡេឱ្យ PSG នាំមុខក្នុងនាទីទី៩ ហើយនៅនាទី២៥ Saint-Etienne បាត់គ្នាម្នាក់ដោយ Jean Eudes Aholou រងពិន័យកាតក្រហម។

Mbappe បង្កើនការនាំមុខសម្រាប់ PSG ក្នុងនាទី៤៣។ Neymar បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ដោយ​បាល់​បុក​បង្គោល​ទី​ តែ Mbappe រកបានគ្រាប់ទី២របសខ្លួននិងជាគ្រាប់ទី៤របស់ក្រុមក្នុងនាទី៨៩ ក្រោយ Mauro Icardi ស៊ុតគ្រាប់ទី៣ក្នុងនាទី៧២។

ជ័យជម្នះទី៥ចុងក្រោយជាប់គ្នាក្នុងលីគរបស់ PSG បានធ្វើឱ្យពួកគេនាំមុខ៧ពិន្ទុលើក្រុមលេខ២ Marseille និងសល់១ប្រកួតទៀតក្នុងដៃ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖