+855 16 757 168     samnob@keiladaily.com
KD Logo

Depay ទំនងខកខានព្រឹត្តិការណ៍ Euro 2020 ដោយសាររបួសជង្គង់យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 690

ខ្សែប្រយុទ្ធជម្រើសជាតិហុល្លង់ Memphis Depay ទំនងខកខានព្រឹត្តិការណ៍ Euro 2020 បន្ទាប់ពីត្រូវបានក្លិប Lyon ប្រកាសថាគេត្រូវអវត្តមានពីទីលានយ៉ាងហោច៦ខែដោយសាររបួសសរសៃពួរជង្គង់ (ACL)។

អតីតសមាជិក PSV និង Manchester United វ័យ២៥ឆ្នាំរូបនេះជាកីឡាករសំខាន់ម្នាក់របស់ហុល្លង់។ គេរកបាន៦គ្រាប់និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូល៧លើកអំឡុងវគ្គជម្រុះ Euro 2020។ គេបានរងរបួសអំឡុងពេល Lyon ចាញ់ Rennes ០-១ យប់ថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០១៩។ មិត្តរួមក្រុមរបស់គេ Jeff Reine-Adelaide ដែលជាសមាជិក U21បារាំង ក៏បានរងរបួសដូចគ្នានេះដែរ។

ហុល្លង់ នឹងបើកឆាកការប្រកួត Euro 2020 ទល់នឹង អ៊ុយក្រែន ក្នុងពេលតិចជាង៦ខែ ពោលគឺនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖