+855 16 757 168     samnob@keiladaily.com
KD Logo

Sancho ក្លាយជាកីឡាករ​ក្មេង​បំផុតដែលធ្វើបានរឿងដ៏​ពិសេសមួយនៅ Bundesliga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 454

ខ្សែប្រយុទ្ធស្លាបវ័យក្មេងអង់គ្លេស Jadon Sancho រកបានគ្រាប់បាល់ក្នុងប្រកួតទី៧ជាប់ៗគ្នា ពេល Borussia Dortmund ស្មើ៣-៣ជាមួយក្រុមកំពូលតារាង RB Leipzig ក្នុងសប្ដាហ៍ទី១៦ Bundesliga យប់ថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០១៩។

Dortmund បាននាំមុខ២-០មុន ដោយ Julian Weigle ក្នុងនាទី២៣ ដែលនេះជាគ្រាប់ដំបូងរបស់គេក្នុងពេល៤៤៧ថ្ងៃចុងក្រោយ។ ក្នុងនាទី៣៤ Sancho បញ្ជូនបាល់ឱ្យ Julian Brandt ស៊ុតគ្រាប់ទី២ ដែលជា​ការ​បញ្ជូន​លើកទី​២៣​របស់ Sancho តាំង​ពី​ដើម​រដូវកាល​២០១៨-១៩​មក។ តែ Timo Werner ដាក់២គ្រាប់ម្នាក់ឯងយកស្មើឱ្យ Leipzig វិញក្នុងនាទី៤៧និង៥៣។

ក្នុងនាទី៥៥ Sancho ស៊ុតឱ្យម្ចាស់ផ្ទះនាំមុខជាថ្មី តែត្រូវបានលុបចោលម្ដងទៀតដោយ Patrick Schick ក្នុងនាទី៧៧ ធ្វើឱ្យក្រុមទាំងពីរត្រូវចែកគ្នាម្ខាង១ពិន្ទុ។

គ្រាប់បាល់នេះធ្វើឱ្យ Sancho វ័យ១៩ឆ្នាំក្លាយជាកីឡាករវ័យជំទង់ទី៣ដែលរកបាន១៥គ្រាប់ក្នុងឆ្នាំតែ១(ឆ្នាំប្រក្រតីទិន)ក្នុងក្របខ័ណ្ឌ Bundesliga បន្ទាប់ពី Olaf Thon (១៥​គ្រាប់​សម្រាប់ Schalke) ក្នុង​ឆ្នាំ​១៩៨៥ និង Koppel (១៥​គ្រាប់​សម្រាប់​ Stuttgart) ក្នុង​ឆ្នាំ​១៩៦៧​។ ប៉ុន្តែ Sancho  (១៩​ឆ្នាំ ២៦៧​ថ្ងៃ) ជា​កីឡាករ​​ក្មេង​ជាង​គេ​បង្អស់​ដែល​រក​បាន​២២​គ្រាប់​ក្នុង Bundesliga ​ដោយ​បានបំបែក​កំណត់ត្រា​ចាស់​របស់ Horst Koppel (១៩​ឆ្នាំ​ ២៦៩​ថ្ងៃ) សម្រាប់ Stuttgart ក្នុង​ឆ្នាំ​១៩៦៨​។

Dortmund ឈរលេខរៀងទី៣ មាន៣០ពិន្ទុ ខណៈ Leipzig មាន៣៤ពិន្ទុឈរកំពូលតារាងដដែល៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖