+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបម្ចាស់ផ្ទះកាតារបញ្ចប់យុទ្ធនាការ FIFA Club World Cup ក្នុងលេខរៀងទី៦

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 543

ក្លិប Al Sadd របស់ម្ចាស់ផ្ទះកាតារ បានប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ FIFA Club World Cup 2019 ចាញ់ក្លិបទុយនេស៊ី Esperance Sportive de Tunis ២-៦ កាលថ្ងៃអង្គារទី១៧ខែធ្នូ។

ខ្សែប្រយុទ្ធជម្រើសជាតិលីប៊ី Hamdou Elhouni បានស៊ុតហ៊ែតទ្រីកឱ្យក្លិបជើងឯក Champions League ទ្វីបអាហ្វ្រិក។ គេបានបើកការនាំមុខសម្រាប់ Esperance ក្នុងនាទីទី៦ រួច Anice Badri ថែម២គ្រាប់ផ្ទួនក្នុងនាទី១៣និង២៥ ដោយបាល់ប៉េណាល់ទី បន្ទាប់ពី Hassan Fadlalla រងពិន័យកាតក្រហមដោយដៃប៉ះបាល់ក្នុងប្រអប់។

Baghdad Bounedjah និង Hassan Al Haydosv ស៊ុតបាល់ពិន័យ១១ម៉ែត្រម្នាក់១គ្រាប់ក្នុងនាទី៣២និង៤៩សម្រាប់ Al Sadd។

Elhouni បំពេញហ៊ែតទ្រីកក្នុងនាទី៤២និង៧៤ រួច Sameh Derbali ស៊ុតមួយគ្រាប់ចុងក្រោយក្នុងនាទី៨៧សម្រាប់ Esperance។ អតីតសមាជិក Benfica វ័យ២៥ឆ្នាំរូបនេះក្លាយជាកីឡាករទី៤ដែលរកបានហ៊ែតទ្រីកក្នុងពាន Club World Cup បន្ទាប់ពី Luis Suarez ក្នុងឆ្នាំ២០១៥, Cristiano Ronaldo ក្នុងឆ្នាំ២០១៦ និង Gareth Bale ក្នុងឆ្នាំ២០១៨។

គួរ​ជម្រាប​ផង​ដែរ​ថា Al Sadd ដឹកនាំ​ដោយ​ Xavi ​បាន​ប្រកួត​ដំបូង​ឈ្នះ៣-១​លើ​ជើងឯក​ទ្វីប​អូសេអានី Hienghene Sport តែ​បាន​ចាញ់​ជើងឯក CONCACAF: Monterrey ២-៣ ក្នុង​ជុំ​ទី​២ មុន​មក​ប្រកួត​ដណ្ដើម​លេខ​៥៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖