+855 16 757 168     samnob@keiladaily.com
KD Logo

Ozil ត្រូវបានដកចេញពីហ្គេមបាល់ទាត់ PES 2020 ក្នុងប្រទេសចិន ដោយសារ​រឿង​ជនជាតិ​អ៊ុយហ្គួរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 624

ខ្សែបម្រើប្រយុទ្ធ Mesut Ozil របស់ Arsenal ត្រូវបានដកចេញពីវីដេអូហ្គេម Pro Evolution Soccer 2020 របស់ចិន ក្រោយការរិះគន់របស់គេចំពោះចិនលើជនជាតិមូស្ល៊ីមអ៊ុយហ្គួរ។

Ozil ដែលជាជនមូស្ល៊ីមម្នាក់ដែរនោះ បានហៅជនជាតិអ៊ុយហ្គួរថាជាអ្នកចម្បាំងដែលប្រយុទ្ធប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញ។

អតីតជ័យលាភីកីឡាករអាល្លឺម៉ង់ឆ្នើមបំផុតជាច្រើនឆ្នាំជាប់គ្នាដដែលនេះ ក៏បានរិះគន់ប្រទេសចិននិងភាពស្ងប់ស្ងៀមរបស់ជនមូស្ល៊ីមផងដែរ។

ក្រុមហ៊ុន NetEase ដែលទទួលបានសិទ្ធិចេញហ្គេម PES ក្នុងប្រទេសចិន បាននិយាយថាអតីតសមាជិក Werder Bremen និង Real Madrid ខាងលើ ត្រូវបានដកចេញពីហ្គេម ដោយហេតុថាអ្វីដែលគេបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះគឺមិនអាចទទួលយកឬអភ័យទោសឱ្យបាន។

រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា Ozil ត្រូវបានបំភ័ន្តដោយព័ត៌មានក្លែងក្លាយ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖