+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតបាល់ទាត់មួយនៅអាហ្វ្រិកត្រូវបានផ្អាកដោយសារហ្វូងឃ្មុំដេញទិចកីឡាករ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 974

ការប្រកួតបាល់ទាត់មួយក្នុងប្រទេសតង់ហ្សានីត្រូវបានផ្អាករយៈពេលខ្លីនៅពេលហ្វូងឃ្មុំលុកលុយទីលាន ហើយដេញតាមទិចកីឡាករ កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩។

ខណៈក្រុម Young Africans និង Iringa United កំពុងប្រកួតគ្នា ស្រាប់តែមានសត្វឃ្មុំយ៉ាងច្រើនចូលមកវាយប្រហារកីឡាករ។

ក្នុងនាទី៥៣នៃការប្រកួតក្នុងកីឡដ្ឋាន Uhuru ក្នុងទីក្រុងធំបំផុត Dar des Salaam ដែលជាអតីតរដ្ឋធានីតង់ហ្សានី ហ្វូងឃ្មុំបានផ្ដើមដេញទិច ហើយកីឡាករនាំគ្នារត់និងក្រាបចុះដើម្បីគេចពីការវាយប្រហារនោះ។ សូម្បីទស្សនិកជនក៏ឃ្មុំមិនលើកលែងដែរ ពោលគឺដេញទិចមិនរើសមុខ។

តែទោះបីត្រូវពីរបីទ្រនិច តែបន្តិចក្រោយមក ក្រុមទាំងពីរបន្តការប្រកួតឡើងវិញ ហើយនៅទីបញ្ចប់ក្រុម Young Africans ឈ្នះ៤-០៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖