គ្រូបង្វឹកថ្មី Arsenal លោក Mikel Arteta និយាយថាលោកសោមនស្សចំពោះរឿងជាច្រើនដែលលោកបានឃើញក្នុងក្រុមកាំភ្លើងធំ បន្ទាប់ពីក្រុមបានប្រកួតស្មើ១-១ជាមួយ Bournemouth នៅថ្ងៃ Boxing Day។
យប់មិញ ម្ចាស់ផ្ទះ Bournemouth បាននាំមុខ១គ្រាប់មុនដោយ Dan Gosling ក្នុងនាទី៣៥ តែនៅនាទី៦៣ Pierre Emerick Aubameyang តាមស្មើឱ្យ Arsenal វិញដែលជាគ្រាប់ទី១២របស់គេក្នុង Premier League រដូវកាលនេះ។
លោក Arteta ដែលបានក្លាយជាគ្រូបង្វឹកថ្មីរបស់ Arsenal ថ្ងៃសុក្រសប្ដាហ៍មុន បានលើកឡើងថាលោកមិនសប្បាយចិត្តចំពោះលទ្ធផលទេ ព្រោះ Arsenal មិនបានឈ្នះ។
ប៉ុន្តែជារួម លោកសប្បាយចិត្តចំពោះការបង្ហាញរបស់កីឡាករនៅលើទីលាន។ ឥរិយាបថរបស់ពួកគេប្រសើរជាងអ្វីដែលលោកបានរំពឹងទុក។ បន្ថែមលើនេះ ពួកគេបានធ្វើតាមបានយ៉ាងច្រើនចំពោះអ្វីដែលលោកបានបង្ហាត់។
Arsenal ពេលនេះមាន២៤ពិន្ទុពី១៩ប្រកួត ឈរលេខរៀងទី១១។ Bournemouth ធ្លាក់ទៅលេខរៀងទី១៦ មាន២០ពិន្ទុ៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖