+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកស្រី ពុធ ធីតា ៖ នាពេលអនាគតបើកីឡាករខ្មែរយើងកាន់តែល្អ យើងនឹងបន្ថយកូតាបរទេស 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 484

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតបង្ហើបថា ការនាំចូលកីឡាករវ័យក្មេងកាន់តែច្រើននាពេលថ្មីៗ ព្រោះចង់អភិវឌ្ឍធនធានយុវជន ហើយថា ប្រសិនបើកូនក្រុមក្នុងស្រុកកើនសមត្ថភាពកាន់តែល្អនៅពេលអនាគត នោះក្លិបនឹងពិចារណាបន្ថយកូតាបរទេស។


យ៉ាងណា ថ្នាក់ដឹកនាំដដែលអះអាងនៅតែបន្តប្រើកីឡាករបរទេស តែគឺយកអ្នកមានសមាសភាពគ្រប់គ្រាន់ដើម្បីជួយក្លិប ហើយក្រៅពីនោះទុកឱកាសឲ្យយុវជនបញ្ចេញសមត្ថភាពសម្រួចខ្លួនឲ្យកាន់តែប្រសើរ។

អ្នកស្រី ពុធ ធីតា រៀបរាប់បែបនេះ ៖”គោលដៅក្លិបបឹងកេត គឺអភិវឌ្ឍកីឡាករខ្មែរឲ្យបានច្រើន។ បរទេសនៅតែយកដដែល គឺជួយអភិវឌ្ឍកីឡាករក្នុងស្រុកឲ្យបានច្រើន ឆ្នាំក្រោយៗទៀត យើងនឹងមានគម្រោងថា បើសិនយើងល្អ យើងនឹងបន្ថយកីឡាករបរទេស”។


គួរដឹងដែរថា ក្លិបបឹងកេតបាននាំចូលលោក Apisit Im Amphai ជនជាតិថៃ រួមទាំងកីឡាករវ័យក្មេង៤រូបទៀតដែលផ្លាស់ពីសាលាបាល់ទាត់ជាតិបាទី ដូចជាអ្នកចាំទី ថា ច័ន្ទឫទ្ធី, ខ្សែការពារ សៅ វ៉ៃហ្វី, ខ្សែការពារ ជុង មករា និងខ្សែប្រយុទ្ធ សៀង ចន្ធា៕

អត្ថបទ ៖ អភ័យវង្ស




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖