+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd ឡើងកៀកនឹងកៅអី Top 4 ក្រោយ Martial បន្តស៊ុតចូលជួយក្រុមឈ្នះ២ដងជាប់គ្នា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 425

គ្រាប់បាល់ក្នុងនាទី៤៤របស់ Anthony Martial និងនាទី៩០+៥របស់ Marcus Rashford ជួយ Manchester United ឈ្នះ២-០នៅផ្ទះ Burnley យប់ថ្ងៃសៅរ៍ទី២៨ខែធ្នូឆ្នាំ២០១៩ ហើយឡើងឈរលេខរៀងទី៥ នៅក្រោមក្រុមលេខ៤ Chelsea ត្រឹម១ពិន្ទុប៉ុណ្ណោះ។

ក្រោយស៊ុតចូល Newcastle ២គ្រាប់ម្នាក់ឯងកាលពីពាក់កណ្ដាលសប្ដាហ៍ Martial បន្តរកបានគ្រាប់បាល់ដែលជាគ្រាប់ទី១០របស់គេក្នុងរដូវកាល២០១៩-២០នេះ ដោយពែនបាល់បញ្ជូនយ៉ាងស្អាតដោយ Andreas Pereira ដែលដណ្ដើមបានបាល់ពី Charlie Taylor។ នៅក្នុងម៉ោងបន្ថែមបង្គ្រប់វគ្គទី២ Rashford អូសបាល់ដាច់មួយទល់មួយជាមួយអ្នកចាំទីហើយស៊ុតធានា៣ពិន្ទុសម្រាប់ក្រុមលោក Ole Gunnar Solskjaer។

Man Utd ពេលនេះមាន៣១ពិន្ទុពី២០ប្រកួត ខណៈ Burnley មាន២៤ពិន្ទុ ឈរលេខរៀងទី១៣។

ប្រកួតបន្ទាប់ Man Utd ត្រូវលេងនៅទឹកដី Arsenal ថ្ងៃពុធក្នុងលីគ មុនទៅទឹកដី Wolves លេងពាន FA Cup នៅថ្ងៃសៅរ៍៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖