+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបរបស់ David Beckham នៅអាមេរិក តែងតាំងគ្រូបង្វឹកជាផ្លូវការហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 847

ក្លិបបាល់ទាត់ Inter Miami ដែលមាន David Beckham ជាម្ចាស់ភាគហ៊ុន បានតែងតាំងគ្រូបង្វឹកទី១របស់ក្លិបហើយ គឺលោក Diego Alonso ជនជាតិអ៊ុយរុយហ្គាយ។

លោក Diego វ័យ៤៤ឆ្នាំ ធ្លាប់ដឹកនាំក្លិបធំៗម៉ិកស៊ីកូ ដូចជា Pachuca ដែលលោកបានដឹកនាំឈ្នះពាន CONCACAF Champions Leauge 2017 និង Monterrey តែត្រូវបានក្លិបខាងក្រោយនេះបណ្ដេញចេញក្នុងខែកញ្ញាឆ្នាំ២០១៩ ទោះបីលោកបានដឹកនាំពួកគេលើកពាន CONCACAF Champions League 2019 ហើយបានកៅអីលេងពាន FIFA Club World Cup នៅកាតារ ក៏ដោយ។

សូមបញ្ជាក់ថា វីរបុរសអង់គ្លេស Beckham ជាសហម្ចាស់និងជាប្រធានក្លិប Inter Miami ដែលត្រូវបានប្រកាសកាលពីខែកញ្ញាឆ្នាំ២០១៨។ ការប្រកួតទី១របស់ពួកគេក្នុងក្របខ័ណ្ឌ Major League Soccer 2020 គឺនៅទឹកដី Los Angeles FC នាថ្ងៃទី១ខែមីនា៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖