+855 16 757 168     samnob@keiladaily.com
KD Logo

ថ្ងៃជម្រះបញ្ជីជាថ្មីរវាង Tyson Fury និង Deontay Wilder ត្រូវបានបញ្ជាក់ហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 395

ការប្រកួតគ្នាជាលើកទី២រវាងកំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Tyson Fury ទល់នឹងជើងឯក WBC ជនជាតិអាមេរិក Deontay Wilder នឹងធ្វើឡើងនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០ នៅ Las Vegas។

Fury វ័យ៣១ឆ្នាំ បានប្រកួតស្មើជាមួយកីឡាករមិនដែលចាញ់ Wilder វ័យ៣៤ឆ្នាំ ក្នុងខែធ្នូឆ្នាំ២០១៨កន្លងទៅ។

នោះជាការស្មើលើកទី១របស់ Fury ក្នុងចំណោមការប្រកួតអាជីព៣០ដង បន្ទាប់ពីឈ្នះ២៩ដំបូងជាប់គ្នា ដោយផ្ដួលដៃគូសន្លប់២០ដង។

សម្រាប់ Wilder វិញ កាលណោះក៏ជាការស្មើលើកដំបូងរបស់គេដែរក្នុងចំណោម៤៣ប្រកួត បន្ទាប់ពីឈ្នះ៤២ដងជាប់គ្នា ដោយផ្ដួលដៃគូសន្លប់៤១លើក៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖