ប្រកួតដំបូងរបស់លោក David Moyes ក្នុងនាមអ្នកចាត់ការជាលើកទីពីររបស់ West Ham United គឺបញ្ចប់ដោយជ័យជម្នះ៤ទល់នឹង០លើ Bournemouth ជំនួប Premier League នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
អ្នកចាត់ការជនជាតិស្កុតលែនធ្លាប់ដឹកនាំក្រុមញញួរធំជាបណ្ដោះអាសន្ននៅរដូវកាល២០១៧/២០១៨ ឲ្យបន្តដង្ហើមនៅក្របខណ្ឌកំពូល។
នៅរដូវកាល២០១៩/២០២០ នេះ អតីតអ្នកចាត់ការ Everton និង Manchester United បានចូលកាន់ការងារក្នុងតួនាទីដដែល ជំនួសលោក Manuel Pellegrini ដែលត្រូវបានបណ្ដេញចេញកាលថ្ងៃសៅរ៍ ទី២៨ ធ្នូ។
៤គ្រាប់របស់ West Ham ធ្វើបានដោយប្រធានក្រុម Mark Noble ពីរគ្រាប់ រួមទាំងគ្រាប់បាល់ពី Sebastien Haller និង Felipe Anderson៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖