+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្រុម Schalke ព្រមព្រៀងទៅចូលរួម Bayern Munich លើកិច្ចសន្យា៥ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 421

ក្លិប Bayern Munich បានប្រកាសថាអ្នកចាំទីវ័យ២៣ឆ្នាំ Alexander Nubel ដែលជាប្រធានក្រុម Schalke នឹងចូលរួមជាមួយពួកគេក្នុងរដូវក្ដៅឆ្នាំ២០២០ ដោយគ្មានតម្លៃផ្ទេរ។

អតីតសមាជិកU21អាល្លឺម៉ង់រូបនេះបានយល់ព្រមកិច្ចសន្យា៥ឆ្នាំជាមួយ Bayern។

Nubel ត្រូវបានផ្ដល់តំណែងប្រធានក្រុម Schalke មុនរដូវកាលនេះចាប់ផ្ដើម បន្ទាប់ពីក្លាយជាអ្នកចាំទីដៃទី១របស់ក្លិបអំឡុងរដូវរងាក្នុងរដូវកាល២០១៨-១៩។

Nubel អាចក្លាយជាអ្នកជំនួស Manuel Neuer រយៈពេលវែងនៅ Bayern។ Neuer ក៏បានផ្លាស់ពី Schalke ទៅ Bayern ដែរក្នុងឆ្នាំ២០១១។

មកទល់ពេលនេះ Neuer វ័យ៣៣ឆ្នាំ បានចូលលេង២៣៣លើកក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ Bayern ហើយលើកពានលីគ៧ដង និង Champions League ម្ដងក្នុងឆ្នាំ២០១៣។ កិច្ចសន្យារបស់គេនឹងអស់សុពលភាពក្នុងឆ្នាំ២០២១៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖