+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Liverpool លេងល្អក្រៃលែងពេលឈ្នះ Everton ក្នុងពាន FA Cup យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 372

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាគុណផល (performance) របស់ក្រុមលោក«ល្អក្រៃលែង» ស្របពេលយុវជន​វ័យ​១៨​ឆ្នាំ​ Curtis Jones ស៊ុតយ៉ាងអស្ចារ្យយកជ័យជម្នះ១-០លើ Everton ក្នុងជុំទី៣ពាន FA Cup យប់ថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២០។

លោក Klopp បានផ្លាស់ប្ដូរសមាសភាព១១នាក់ដំបូងដល់ទៅ៩នាក់ខុសពី១១នាក់ដែលបានលេងឈ្នះ Sheffield United ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងសមាជិកថ្មី Takumi Minamino ដែលបានឱកាសចូលលេងលើកទី១សម្រាប់ហង្សក្រហម រួមជាមួយ Nathaniel Phillips និង Yasser Larouci។

លោក Klopp សង្កត់ធ្ងន់ថាវាជាគុណផលដ៏ល្អក្រៃលែងសម្រាប់ក្រុមមួយដែលប្រជុំទៅដោយកីឡាករមិនសូវមានបទពិសោធ និងកីឡាករដែលទើបចូលលេងលើកទី១ជាច្រើននាក់ (សំដៅលើសមាសភាពដែលបានចូលលេងយប់មិញ)។ លោកពិតជាស្រលាញ់ការប្រកួតនេះណាស់ និងស្រលាញ់គ្រប់វិនាទីនៃការប្រកួតនេះ។

គួរដឹងផងដែរថា Everton មិនដែលលេងឈ្នះ Liverpool នៅ Anfield ឡើយតាំងពីខែកញ្ញាឆ្នាំ១៩៩៩មក៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖