+855 16 757 168     samnob@keiladaily.com
KD Logo

PSG ស៊ីកន្លះឡូទល់សូន្យលើក្រុមលីគទី៦ដែលមានកីឡាករនិង​គ្រូ​បង្វឹក​ជាអ្នកគាំទ្រពួកគេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 807

Paris St Germain ឈ្នះ៦-០លើក្រុមលីគទី៦បារាំង ESA Linas-Montlhery ក្នុងពាន French Cup យប់ថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២០ ហើយក្រុមលីគក្រោមមួយនេះមានក្ដីស្រលាញ់យ៉ាងខ្លាំងចំពោះ PSG។

កីឡាកររបស់ ESA Linas-Montlhery ដែលជាក្រុមស្ម័គ្រចិត្ត សឹងទាំងអស់ជាអ្នកគាំទ្រផ្កាប់មុខរបស់ PSG ហើយជំនួបយប់មិញបានផ្ដល់ឱកាសដ៏កម្រមានក្នុងឆាកជីវិតដើម្បីបានលេងទល់នឹងវីរបុរសរបស់ពួកគេផ្ទាល់នៅលើទីលាន។

លោក Stephane Cabrelli គ្រូបង្វឹកវ័យ៥២ឆ្នាំរបស់ក្លិប Linas-Montlhery និយាយថាលោកបានទៅគាំទ្រ PSG នៅកីឡដ្ឋាន Parc des Princes តាំងពីលោកមានវ័យ៦ឆ្នាំមកម្ល៉េះ។ លោកមានអារម្មណ៍ថារាងចម្លែកបន្តិចពេលដឹកនាំក្រុមលេងទល់នឹងក្រុមដែលលោកគាំទ្រ។

សូមជម្រាបថា Linas និង Montlhery ជាក្រុងតូចៗនៅភាគខាងត្បូងជាយរដ្ឋធានីប៉ារីស ដែលមានអត្រាប្រជាជនសរុបបញ្ចូលគ្នាត្រឹម៧ពាន់នាក់ប៉ុណ្ណោះ។

គ្រាប់របស់ PSG យប់មិញរកបានដោយ ខ្សែបម្រើវ័យ១៧ឆ្នាំ Adil Aouchiche (នាទី៣០), Edinson Cavani (នាទី៤១&៦០), Pablo Sarabia (នាទី៦៣&៦៩), Eric Maxim Choupo-Moting (នាទី៨៧)៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖