+855 16 757 168     samnob@keiladaily.com
KD Logo

ទៅមែនទែនហើយ! រូបសំណាក Zlatan នៅក្នុងប្រទេសកំណើតរលំគ្រេងហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 825

បន្ទាប់ពីរងការវាយប្រហារពីបីលើក ឥឡូវនេះរូបសំណាករបស់ Zlatan Ibrahimovic ត្រូវបានរំលំចោលដោយជោគជ័យហើយពីសំណាក់ជនបំផ្លិចបំផ្លាញ ដោយអារដាច់កជើងទាំងសងខាង។

រូបសំណាកវីរបុរសបាល់ទាត់ស៊ុយអែតដែលត្រូវបានសាងសង់នៅក្រៅកីឡដ្ឋាន Malmo ដែលជាក្លិបដើមរបស់ Zlatan នោះ កាលពីមួយរយៈមុនរងការកាត់ច្រមុះ និងអារជើង អម​ដោយ​សំណេរ​ថា៖ «ជនក្បត់» បន្ទាប់ពី Zlatan បានបោះទុនវិនិយោគក្នុងក្លិបដែលជាគូប្រជែងរបស់ Malmo ក្នុងខែធ្នូឆ្នាំ២០១៩។ 

ដំណឹងនៃការបំផ្លាញរូបសំណាក Zlatan លើកចុងក្រោយនេះត្រូវបានដឹងនៅម៉ោង៣៖៣០ទៀបភ្លឺ ម៉ោងក្នុងប្រទេសស៊ុយអែត កាលថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២០។ នៅជាប់នឹងរូបសំណាកដែលរលំនោះ មានសរសេរអក្សរជាភាសាស៊ុយអែតថា៖ «យកចេញឱ្យឆ្ងាយទៅ»។ 

សូមជម្រាបថា Zlatan បច្ចុប្បន្នវ័យ៣៨ឆ្នាំ បានផ្ដើមអាជីពនៅក្លិប Malmo កាល២០ឆ្នាំមុន មុនពេលផ្លាស់ទៅ Ajax, Juventus, Inter Milan, Barcelona, AC Milan, PSG, Manchester United និង LA Galaxy។ គេទើបត្រលប់ចូលរួម AC Milan ជាថ្មីក្នុងខែមករានេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖