+855 16 757 168     samnob@keiladaily.com
KD Logo

Mane ឈ្នះពានកីឡាករបាល់ទាត់ឆ្នើមបំផុតរបស់ទ្វីបអាហ្វ្រិកជាលើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 384

ខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់ Sadio Mane របស់ក្លិប Liverpool បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់អាហ្វ្រិកឆ្នើមបំផុត African Footballer of the Year ប្រចាំឆ្នាំ២០១៩។

កីឡាករវ័យ២៧ឆ្នាំរូបនេះបានប្រជែងឈ្នះមិត្តរួមក្លិបហង្សក្រហម គឺតារាឆ្នើមអេហ្ស៊ីប Mohamed Salah និងខ្សែប្រយុទ្ធស្លាបអាល់ហ្សេរី Riyad Mahrez របស់ក្លិប Manchester City។

Mane និយាយថា៖ «ខ្ញុំពិតជារីករាយនិងមានមោទនភាពដែលបានឈ្នះពាននេះ។ បាល់ទាត់ជាការងាររបស់ខ្ញុំ ខ្ញុំស្រលាញ់បាល់ទាត់។ ខ្ញុំសូមអរគុណគ្រួសាររបស់ខ្ញុំ, ក្រុមជម្រើសជាតិខ្ញុំ បុគ្គលិក សហព័ន្ធ និងក្លិប Liverpool។ នេះជាថ្ងៃដ៏រំភើបមួយសម្រាប់ខ្ញុំ»។

អតីតសមាជិក Metz, Red Bull Salzburg និង Southampton កម្ពស់១.៧៥ម៉ែត្រខាងលើ បានជួយ Liverpool ឈ្នះជើងឯក Champions League 2018-19 និងបានឈ្នះស្បែកជើងមាស Premier League រួមគ្នាជាមួយ Pierre-Emerick Aubameyang និង Salah ដោយរកបាន២២គ្រាប់ស្មើគ្នា។

ដោយឡែក ក្នុងរដូវកាល២០១៩-២០នេះ មកទល់ពេលនេះ គេរកបាន១៥គ្រាប់ហើយ ស្របពេល Liverpool កំពុងនាំមុខ១៣ពិន្ទុក្នុងលីគ ដែលជាសញ្ញានៃការឈ្នះជើងឯកលីគជាថ្មីក្រោយរង់ចាំ៣០ឆ្នាំ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖