+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់គ្រាប់បាល់ស្អាតបំផុតរបស់អាហ្វ្រិក និងជម្រើស១១នាក់ប្រចាំឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 458

ខណៈខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane របស់ Liverpool ឈ្នះពានកីឡាករបាល់ទាត់ឆ្នើមបំផុតរបស់អាហ្វ្រិក ខ្សែប្រយុទ្ធស្លាបអាល់ហ្សេរី Riyad Mahrez របស់ Manchester City ក៏បានឈ្នះពានមួយដែរ គឺគ្រាប់បាល់ស្អាតបំផុតប្រចាំឆ្នាំ២០១៩នៅអាហ្វ្រិក។

គ្រាប់នោះគឺការស៊ុតហ្វ្រ៊ីឃីកបញ្ចូលទីនីហ្សេរីយ៉ាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations។

ដោយឡែកខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីប Mohamed Salah ដែលបានឈ្នះពាន African Footballer of the Year ២ដងជាប់គ្នាមុន Mane ឈ្នះនោះ បានជាប់ក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំ រួមជាមួយ Joel Matip និង Serge Aurier របស់ Tottenham, Pierre-Emerick Aubameyang របស់ Arsenal ជាដើម។

African best XI: Andre Onana (Ajax/Cameroon), Achraf Hakimi (Borussia Dortmund/Morocco), Kalidou Koulibaly (Napoli/Senegal), Joel Matip (Liverpool/Cameroon), Serge Aurier (Tottenham/Ivory Coast), Riyad Mahrez (Manchester City/Algeria), Idrissa Gana Gueye (Paris St-Germain/Senegal), Hakim Ziyech (Ajax/Morocco), Mohamed Salah (Liverpool/Egypt), Sadio Mane (Liverpool/Senegal), Pierre-Emerick Aubameyang (Arsenal/Gabon)។

ចំណែក ពានកីឡាករអាហ្វ្រិកវ័យក្មេងឆ្នើមជាងគេបានទៅខ្សែការពារស្លាបស្ដាំម៉ារ៉ុក Achraf Hakimi វ័យ២១ឆ្នាំដែលកំពុងលេងឱ្យ Dortmund លើកិច្ចសន្យាខ្ចីពី Real Madrid។

ខ្សែប្រយុទ្ធនារី Barcelona និងនីហ្សេរីយ៉ា Asisat Oshoala ឈ្នះពាន African Women's Player of the Year។

ក្រុមជម្រើសជាតិនារីកាម៉េរូន ឈ្នះពានក្រុមជម្រើសជាតិនារីល្អបំផុត African Women's National Team of the Year ចំណែកពានក្រុមជម្រើសជាតិបុរសល្អបំផុតបានលើអាល់ហ្សេរីដែលជាជើងឯក Africa Cup of Nations។

លោក Djamel Belmadi ដែលបានដឹកនាំអាល់ហ្សេរីគ្រងជើងឯក AFCON ឈ្នះពាន Men's Coach of the Year ខណៈគ្រូជម្រើសជាតិនារីអាហ្វ្រិកខាងត្បូង Diseree Ellis ឈ្នះពានគ្រូនារីល្អជាងគេ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖