+855 16 757 168     samnob@keiladaily.com
KD Logo

Kroos ស៊ុតបាល់ជ្រុងចូលទី ខណៈ Real ស៊ី Valencia នៅអារ៉ាប៊ីសាអ៊ូឌីត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 339

គ្រាប់បាល់ប្រកបដោយភាពឈ្លាសវៃរបស់ Toni Kroos ពីជ្រុងមក ជួយ Real Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ជាមួយជ័យជម្នះ៣-១លើ Valencia នៅអារ៉ាប៊ីសាអ៊ូឌីត។

បាល់ទាត់ចេញពីជ្រុងរបស់ Kroos ត្រូវបានអ្នកចាំទី Jaume Domenech ដោលចូលទីស្របពេលអ្នកចាំទីរូបនេះពិបាកក្នុងការថយមកឈរលើខ្សែបន្ទាត់ទីរបស់ខ្លួនវិញ ក្រោយព្យាយាមបញ្ជាខ្សែការពាររបស់ខ្លួន។

ការស៊ុតវ៉ុលឡេរបស់ Isco នាំឱ្យ Real នាំបង្កើនការនាំមុខ មុនពេល Luka Modric ស៊ុតគ្រាប់ទី៣។

Daniel Parejo រកបានគ្រាប់លួងចិត្ត១គ្រាប់ពីបាល់១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញបាល់ប៉ះដៃ Sergio Ramos ទោះបីការប៉ះនោះហាក់ចៃដន្យក៏ដោយ។

Barcelona នឹងប៉ះ Atletico Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម៉ោង២យប់ថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២០នេះ។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យ។

ពាន Spanish Super Cup រដូវកាលនេះមានរូបរាងថ្មី ដោយយកក្រុមលេខ១និងលេខ២ La Liga និងក្រុមដែលឡើងដល់ផ្ដាច់ព្រ័ត្រ Copa del Rey ២ទៀតមកប្រកួតគ្នា ជាជាងយកតែជើងឯកមកប្រកួតជាមួយជើងឯក៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖