+855 16 757 168     samnob@keiladaily.com
KD Logo

Correa ស៊ុតចុងម៉ោងជួយ Atletico ទម្លាក់ Barca ហើយឡើងប៉ះ Real នៅវគ្គផ្ដាច់ព្រ័ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 447

គ្រាប់បាល់ចុងម៉ោងរបស់ Angel Correa ជួយ Atletico Madrid ផ្ដួល Barcelona ៣-២ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយឡើងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup។

Koke បានបើកការនាំមុខឱ្យ Atletico ដើមវគ្គទី២ បន្ទាប់មក Lionel Messi តាមស្មើឱ្យ Barca រួច Antoine Griezmann តែតឱ្យ Barca នាំមុខវិញ។

Alvaro Morata ស៊ុតបាល់ពិន័យ១១ម៉ែត្រយកស្មើ២-២ឱ្យ Atletico មុនពេល Correa ស៊ុតគ្រាប់ជ័យជម្នះមួយទំហឹងជើង ដែល Neto មិនអាចសង្គ្រោះបាន។

ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យទី១២ខែមករាឆ្នាំ២០២០ Atletico នឹងជួប Real Madrid ដែលបានស៊ី Valencia ៣-១៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖