+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែការពារម្នាក់របស់ Ajax ចេញពីជំរំហ្វឹកហាត់នៅកាតារដោយសារភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 544

ខ្សែការពារស្លាបស្ដាំជម្រើសជាតិអាមេរិក Sergino Dest បានចាកចេញពីជំរំហ្វឹកហាត់របស់ Ajax ក្នុងប្រទេសកាតារ ដោយសារតែគេមានអារម្មណ៍មិនស្រួល ខណៈអាមេរិកកំពុងមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។

ក្លិប Ajax បានចេញសេចក្ដីប្រកាសព័ត៌មានថា Dest បានស្នើសុំក្លិបដើម្បីចាកចេញពីកាតារដោយសារតែគេមានអារម្មណ៍ថាមិនស្រួល ហើយក្លិបយល់ពីស្ថានភាពនេះនិងបានអនុញ្ញាតឱ្យគេត្រលប់ទៅហុល្លង់វិញ និងហាត់ជាមួយក្រុមយុវជននៅ Amsterdam។

មេបញ្ជាការយោធាអ៊ីរ៉ង់ Qasem Soleimani ត្រូវបានសម្លាប់នៅព្រលានយន្តហោះ Baghdad ក្នុងប្រទេសអ៊ីរ៉ាក់ ដោយសារការវាយប្រហារពីលើអាកាស បញ្ជាដោយប្រធានាធិបតីអាមេរិក Donald Trump។ បន្ទាប់មក អ៊ីរ៉ង់ សងសឹកវិញដោយបាញ់មីស៊ីលចូលមូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់។

កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានផ្អាកដំណើរការបោះជំរំហ្វឹកហាត់ក្នុងប្រទេសកាតារ ដោយសារតែភាពតានតឹងក្នុងតំបន់។

ដោយឡែក Dest វ័យ១៩ឆ្នាំ បានកើតនៅហុល្លង់ ក្នុងទីក្រុង Almere តែមានឪពុកជនជាតិអាមេរិក ហើយបានជ្រើសរើសលេងឱ្យជម្រើសជាតិអាមេរិកក្នុងខែតុលាឆ្នាំ២០១៩៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖