+855 16 757 168     samnob@keiladaily.com
KD Logo

Liverpool ស៊ី Spurs បំបែកឯតទគ្គកម្ម តែ Klopp ថាមិនខ្វល់រឿងនេះទេ តែផ្ដោតលើ...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 748

Liverpool បានបង្កើតកំណត់ត្រាចាប់ផ្ដើមរដូវកាលបានល្អបំផុតក្នុងប្រវត្តិសាស្ត្រក្លិបក្នុងលីគកំពូលធំបំផុតទាំង៥របស់អឺរ៉ុប បន្ទាប់ពីឈ្នះ១-០នៅផ្ទះ Tottenham យប់ថ្ងៃសៅរ៍ទី១១ខែមករាឆ្នាំ២០២០។

ប៉ុន្តែលោក Jurgen Klopp និយាយថាមិនមានអារម្មណ៍ពិសេសអ្វីចំពោះឯតទគ្គកម្មនេះទេ ព្រោះអ្វីដែលលោកផ្ដោតលើគឺការឈ្នះពាន។

គ្រាប់បាល់ក្នុងនាទី៣៧របស់ Roberto Firmino ធានាជ័យជម្នះសម្រាប់ហង្សក្រហម ដើម្បីបង្កើនគម្លាតនាំមុខ១៦ពិន្ទុលើក្រុមលេខ២ Leicester City ដែលបានចាញ់ Southampton ក្នុងផ្ទះខ្លួនឯង១-២។

លោក Klopp បញ្ជាក់ថាកំណត់ត្រាខាងលើគឺពិសេសហើយ តែលោកផ្ទាល់មិនអាចមានអារម្មណ៍ពិសេសនោះទេ ព្រោះក្រុមមិនទាន់លើកពាននៅឡើយ ទាល់តែបានពានទើបពិសេស។ លោកបន្ថែមថាមកទល់ពេលនេះ Pep នៅមិនទាន់បោះបង់ក្ដីសង្ឃឹមថា ដូច្នេះ Liverpool ត្រូវបន្តប្រឹងប្រែងដដែល ព្រោះគូប្រជែងសុទ្ធតែខ្លាំងៗ។

សូមជម្រាបថា ក្រុមលោក Klopp ពេលនេះរកបាន១០៤ពិន្ទុពីការប្រកួត Premier League ៣៨ប្រកួតចុងក្រោយ និងតែងមានគ្រាប់បាល់ក្នុង២១ប្រកួតចុងក្រោយក្នុងរដូវកាលនេះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖