អ្នកចាំទី Asmir Begovic បានចូលរួមជាមួយ AC Milan លើកិច្ចសន្យាខ្ចីដល់ដាច់រដូវកាលពី Bournemouth។
ការផ្ទេរនេះបន្ទាប់ពី AC បានអនុញ្ញាតឲ្យអ្នកចាំ Pepe Reina ទៅចូលរួមជាមួយ Aston Villa លើលក្ខខណ្ឌដូចគ្នា។
Begovic វ័យ៣២ឆ្នាំលេងបាន៦២លើកឲ្យ Bournemouth ក្រោយផ្លាស់ពី Chelsea នៅឆ្នាំ២០១៧។
អ្នកចាទីជនជាតិបូស្ន៊ីលែងស្ថិតនៅជម្រើសដំបូងរបស់អ្នកចាត់ការ Eddie Howe និងបានចំណាយពេលដើមរដូវកាល២០១៩/២០២០នៅក្លិប Qarabag នៃប្រទេសអាហ្សាប់បៃហ្សង់៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖