+855 16 757 168     samnob@keiladaily.com
KD Logo

Siem Reap Super Asia Cup ចាប់ផ្ដើមលក់សំបុត្រ និងបើកចំហរអ្នកចាប់អារម្មណ៍ជួលកន្លែងលក់ដូរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 382

សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ Siem Reap Super Asia Cup 2020 នឹងចាប់ផ្ដើមលក់សំបុត្រហើយចាប់ពីថ្ងៃអង្គារ ទី១៤ ខែមករា នេះតទៅ។


សំបុត្រមានតម្លៃ៤០០០ពាន់រៀលសម្រាប់កន្លែងគ្មានដំបូល ហើយប្រសិនបើទិញសរុបសម្រាប់៤ប្រកួតតែម្ដង លោកអ្នកនឹងចំណាយត្រឹម១២០០០រៀលប៉ុណ្ណោះ។ មួយតម្លៃ គឺ១០០០០រៀលសម្រាប់កន្លែងមានដំបូល ហើយក្នុងករណីទិញទុកទាំង៤ប្រកួតនឹងចំណាយត្រឹម៣០០០០រៀលប៉ុណ្ណោះ។

ក្រៅពីទិញសំបុត្រ សម្រាប់បងប្អូនដែលចង់ជួលទីតាំងលក់ដូរនៅថ្ងៃប្រកួតក៏អាចទាក់ទងបានដែរ។

លោកអ្នកអាចទាក់ទងបាននៅកីឡដ្ឋាន SRU ដោយផ្ទាល់ និងលេខទូរសព្ទ 092222037/069222037 ឬ Facebook SRU Stadium។


គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្តរជាតិ Siem Reap Super Asia Cup 2020 ដែលចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ ទី២៣ ដល់ថ្ងៃទី២៦ ខែមករា នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ដោយមានការចូលរួមពីក្លិបអង្គរថាយហ្គឺរ, វិសាខា, Bhayangkara FC ពីឥណ្ឌូនេស៊ី និងក្លិបម៉ាឡេស៊ី Petaling Jaya City FC។ 

ជាលទ្ធផលពីការចាប់គូកាលរសៀលថ្ងៃសុក្រ ទី១០ ខែមករា អង្គរថាយហ្គឺរត្រូវជួបជាមួយក្លិបលីគកំពូលម៉ាឡេស៊ី Petaling Jaya City FC ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា និងវិសាខាប៉ះ Bhayangkara FC របស់ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ ទី២៤ ខែមករា។ ក្រុមឈ្នះនឹងឡើងប៉ះគ្នាយកជើងឯកនៅថ្ងៃអាទិត្យ ទី២៦ ខែមករា និងក្រុមចាញ់ជួបគ្នាយកលេខ៣នៅថ្ងៃសៅរ៍ទី២៥ ខែមករា។


ប្រសិនបើស្មើគ្នានៅម៉ោងធម្មតានឹងឈានទៅទាត់កាត់សេចក្ដី១១ម៉ែត្រតែម្ដង ដោយមិនមានបន្ថែម១៥នាទីពីរដងទេ។

ការប្រកួតនេះពុំមានប្រាក់រង្វាន់ទេ៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖