+855 16 757 168     samnob@keiladaily.com
KD Logo

ទ័ពប៉ះសូលទីឡូខណៈណាហ្គាជួបអាស៊ីអឺរ៉ុបក្នុងពានមិត្តភាពនៅស្តាតចាស់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 323

គូប្រកួតសម្រាប់ពានរង្វាន់មិត្តភាព Pre-Season នៅកីឡដ្ឋានខេមរភូមិន្ទ បានដឹងរួចរាល់ហើយក្រោយការចាប់គូក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។


ជាលទ្ធផល គឺក្រសួងការពារជាតិត្រូវជួបជាមួយសូលទីឡូអង្គរ នៅវេលាម៉ោង៦ល្ងាច និងណាហ្គាវើលដ៍ប៉ះអាស៊ីអឺរ៉ុបយូណាយធីត នៅវេលាម៉ោង៣និង៣០រសៀល។ ការប្រកួតជុំដំបូងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា និងវគ្គផ្ដាច់ព្រ័ត្រថ្ងៃសៅរ៍ ទី១៨ ខែមករា។

លោក ខូវ ឆាយ អគ្គលេខាធិការក្រសួងការពារជាតិបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងដើម្បីផ្ដល់ឱកាសដល់ក្លិបដែលមិនចេញទៅក្រៅប្រទេសអាចជួបជុំសមជើង និងសម្រួចសមត្ថភាពត្រៀ់មរដូវកាលថ្មី។


លោកថា ដោយសារពេលវេលាខ្លីពេកក្នុងការរៀបចំ ការប្រកួតរដូវកាលនេះមានត្រឹម៤ក្រុមប៉ុណ្ណោះ តែនៅឆ្នាំក្រោយៗអាចនឹងមានក្រុមច្រើនថែមទៀត និងទំនងមានក្រុមមកពីក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះគ្រូបង្គោល និងតំណាងក្រុមនីមួយក៏បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមការប្រកួតនេះ ព្រោះមានសារៈសំខាន់ដើម្បីត្រៀមសាកល្បងកីឡាកររដូវកាលថ្មី។


សម្រាប់ប្រាក់រង្វាន់គឺមិនមានទេ ហើយប្រសិនបើស្មើគ្នា នឹងទាត់១១ម៉ែត្រយកតែម្ដង៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖