+855 16 757 168     samnob@keiladaily.com
KD Logo

Mbappe និង Neymar ស៊ុតឱ្យ PSG ស៊ី Monaco ចាស់ដៃ បង្កើនការនាំមុខ៨ពិន្ទុ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 452

ខ្សែប្រយុទ្ធ Kylian Mbappe រកបាន២គ្រាប់ក្នុងនាទី២៤ & ៩០+១, Neymar រកបាន១គ្រាប់ក្នុងនាទី៤៥+២ និង Pablo Sarabia រកបាន១គ្រាប់ក្នុងនាទី៧២ ជួយ Paris St Germain ឈ្នះ៤-១ នៅផ្ទះ AS Monaco យប់ថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២០។

ខ្សែបម្រើធ្លាប់ឡើងកូដជាប់ជម្រើសជាតិបារាំងក្នុងឆ្នាំ២០១៧ Tiemoue Bakayoko ដែលទើបត្រលប់ទៅ Monaco វិញលើកិច្ចសន្យាខ្ចីពី Chelsea រកបានគ្រាប់លួងចិត្តសម្រាប់ម្ចាស់ផ្ទះក្នុងនាទី៨៧។

សូមរំឭកថា ក្រុមទាំង២បានស្មើគ្នា៣-៣ក្នុងការប្រកួតនៅ Parc des Princes ៣ថ្ងៃមុន តែយប់មិញ PSG បានត្រួតត្រាការប្រកួត។

Mbappe វ័យ២១ឆ្នាំដែលបានលេងឱ្យ Monaco ពីឆ្នាំ២០១៥ដល់២០១៧ ពេលនេះរកបាន១៣គ្រាប់ក្នុង១៤ប្រកួតរដូវកាលនេះ នៅក្រោមអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុង Ligue 1 គឺ Wissam Ben Yedder ត្រឹម១គ្រាប់ប៉ុណ្ណោះ។

PSG ពេលនេះមាន៤៩ពិន្ទុពី២០ប្រកួត ខណៈក្រុមលេខ២ Marseille មាន៤១ពិន្ទុ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖