+855 16 757 168     samnob@keiladaily.com
KD Logo

Mignolet ថាមិត្តរួមក្រុម Club Brugge ២នាក់បញ្ចប់ទីបានល្អជាង Firmino

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 634

អតីតអ្នកចាំទីហង្សក្រហម Simon Mignolet ដែលធ្លាប់នៅ Anfield ៦ឆ្នាំ បានលើកឡើងថាមិត្តរួមក្រុមថ្មីរបស់គេ២រូបនៅក្លិបបែលហ្ស៊ិក Club Brugge មានសមត្ថភាពបញ្ចប់ទីបានល្អជាងខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Roberto Firmino របស់ Liverpool ទៅទៀត។

ម្ចាស់អាវលេខ៩របស់ហង្សក្រហម Firmino ជាតួសំខាន់បំផុតមួយរូបក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមលោក Jurgen Klopp ហើយ៥ប្រកួតចុងក្រោយគេរកបាន៤គ្រាប់ រួមទាំងគ្រាប់ជ័យជម្នះលើ Tottenham សប្ដាហ៍មុនផង។

ប៉ុន្តែ Mignolet ជឿថាខ្សែបម្រើកណ្ដាលជម្រើសជាតិហុល្លង់វ័យ៣១ឆ្នាំ Ruud Vormer និងខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិកវ័យ២៧ឆ្នាំ Hans Vanaken មានសមត្ថភាពបញ្ចប់ទីប្រសើរជាង Firmino ហើយអាចនិយាយបានថាអាចប្រៀបបានទៅនឹងសមត្ថភាពស៊ុតរបស់ Mohamed Salah ឯណោះ។

Mignolet និយាយប្រាប់សារព័ត៌មាន Het Laaste Nieuws ថា៖ «ទាំង Hans និង Ruud ជាអ្នកបញ្ចប់ទីដ៏ល្អណាស់។ Firmino និង Mo (Salah) ពិតជាគឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ប៉ុន្តែ Firmino មិនមែនជាអ្នកពិឃាដពីធម្មជាតិទេ។ Hans និង Ruud មិនអន់ជាង Firmino ទេ ក្នុងការបញ្ចប់ទី។ ខ្ញុំថែមទាំងហ៊ាននិយាយថា Hans និង Ruud ល្អជាង Roberto Firmino ទៅទៀតខាងបញ្ចប់ទី។ ហើយពួកគេអាចប្រៀបធៀបបានទៅកម្រិតបញ្ចប់ទីរបស់ Mo»។

សូមជម្រាបថា Firmino រកបាន៩គ្រាប់ពីការចូលលេង៣១លើកសម្រាប់ក្រុមលោក Jurgen Klopp រដូវកាល២០១៩-២០នេះ ខណៈ Vormer រកបាន៣គ្រាប់ពី៣០ប្រកួត និង Hans រកបាន១៣គ្រាប់ពី៣៣ប្រកួត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖