+855 16 757 168     samnob@keiladaily.com
KD Logo

ខ្លាំងមែន! ចូលលេង Bundesliga លើកដំបូង Haaland ស៊ុតហ៊ែតទ្រីកឱ្យ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 770

ខ្សែប្រយុទ្ធន័រវេស៍វ័យក្មេង Erling Braut Haaland ស៊ុតហ៊ែតទ្រីកក្នុងពេល២៣នាទី ក្នុងការចូលលេង Bundesliga លើកដំបូងសម្រាប់ Dortmund ស្របពេលក្រុមរបស់គេឈ្នះ៥-៣នៅផ្ទះ Augsburg យប់ថ្ងៃសៅរ៍ទី១៨ខែមករាឆ្នាំ២០២០។

កីឡាករវ័យ១៩ឆ្នាំដែលបានផ្លាស់មកពី Red Bull Salzburg ក្នុងតម្លៃ១៧.១លានផោន រកបានគ្រាប់បាល់ក្នុងនាទី៥៩, ៧០ និង៧៩។

ម្ចាស់ផ្ទះ Augsburg បាននាំមុខ២គ្រាប់មុនក្នុងនាទី៣៤និង៤៦ដោយកីឡាករ Niederlechner និង Richter មុន Julian Brandt រកបានគ្រាប់ទី១របស់ Dortmund ក្នុងនាទី៤៩។ Niederlechner រកបាន១គ្រាប់ទៀតសម្រាប់ម្ចាស់ផ្ទះក្នុងនាទី៥៥ មុនដល់វគ្គ Haaland ស៊ុតហ៊ែតទ្រីក។ Jadon Sancho ស៊ុត១គ្រាប់ដែរក្នុងនាទី៦១។

Dortmund ពេលនេះឈរលេខរៀងទី៤ មាន៣៣ពិន្ទុ នៅក្រោមក្រុមកំពូលតារាង RB Leipzig ចំនួន៧ពិន្ទុ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖