គ្រាប់បាល់ក្នុងនាទី៨៣របស់ John Fleck បានធ្វើឱ្យលោក Mikel Arteta ខកខានឈ្នះ២ដងជាប់គ្នាក្នុងនាមអ្នកចាត់ការ Arsenal។
ការប្រកួតនៅកីឡដ្ឋាន Emirates យប់ថ្ងៃសៅរ៍ទី១៨ខែមករាឆ្នាំ២០២០ Arsenal បានបើកការនាំមុខមុនក្នុងនាទី៤៥ ដោយខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេង Martinelli (១៨ឆ្នាំនិង២១៤ថ្ងៃ) ដែលបានធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុតទី២របស់ Arsenal ដែលស៊ុតចូលក្នុង Premier League បន្ទាប់ពី Alex Oxlade-Chamberlain (ស៊ុតចូល Blackburn ក្នុងឆ្នាំ២០១២ក្នុងវ័យ ១៨ឆ្នាំ១៧៣ថ្ងៃ)។
តែ៧នាទីមុនចប់ម៉ោងធម្មតា Fleck តាមស្មើឱ្យ Sheffield United ដែលកំពុងឈរលេខរៀងទី៧ នៅលើ Arsenal ដែលឈរលេខរៀងទី១០៕
ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖