+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូណាហ្គាបង្ហើបទំហំយល់ចិត្តក្នុងក្រុមមុនរដូវកាលថ្មីមកដល់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 294

លោក មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍មើលឃើញថា គិតមកទល់ពេលនេះ កូនក្រុមរបស់លោកទាំងថ្មី និងចាស់បានយល់ចិត្តច្រើនហើយនៅតំបន់ប្រយុទ្ធ តែការលេងនៅតំបន់ខាងក្រោមជាពិសេសការពារនៅមិនទាន់រលូនល្អនៅឡើយទេ។


គ្រូបង្វឹកក្រុមជើងឯក MCL ៣សម័យសង្កត់ធ្ងន់ថា តំបន់លើធ្វើបានប្រមាណ៥០ភាគរយហើយ នៅឡើយតែខ្សែការពារត្រូវកែខៃពីការលេងរបៀបខ្លួនឯងទៅអនុវត្តតាមការស្តាយល៍របស់លោកវិញ។

ពាក់ព័ន្ធទៅនឹងលទ្ធផលមិត្តភាពមិនសូវគាប់ប្រសើរនាពេលកន្លងមក លោក មាស ចាន់ណា អះអាងមិនបារម្ភឡើយ ព្រោះលោកបានផ្លាស់ប្ដូរសមាសភាពច្រើនពីមួយប្រកួតទៅមួយប្រកួតដើម្បីឲ្យកូនក្រុម ជាពិសេសក្មេងៗបានសុំាជើងមុនរដូវកាលថ្មីមកដល់។


ជាមួយគ្នានេះ ក្រុមលោក មាស ចាន់ណា ក៏កំពុងធ្វើតេស្ដសមត្ថភាពកីឡាករថ្មីៗមួយចំនួនទាំងក្នុងស្រុក និងបរទេសផងដែរ។

គួររំឭកថា ណាហ្គាវើលដ៍បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣នៃក្របខណ្ឌកំពូលកម្ពុជារដូវកាល២០១៩។ នៅសប្ដាហ៍ទីមួយរបស់ណាហ្គា នឹងជួបប្រកួតជាមួយនគរបាលជាតិ បើកឆាក MCL 2020 នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ៕

រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖