+855 16 757 168     samnob@keiladaily.com
KD Logo

Cavani សុំចេញពី PSG បន្ទាប់ពី Atletico ចូលទាក់ទង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 320

ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edinson Cavani បានប្រាប់ក្លិប Paris St Germain ថាគេចង់ចាកចេញពីក្លិប បន្ទាប់ពី Atletico Madrid បានចូលមកទាក់ទង។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលលេងត្រឹម១៤លើកប៉ុណ្ណោះក្នុងរដូវកាល២០១៩-២០នេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi លើកិច្ចសន្យាខ្ចីពី Inter Milan។

លោក Leonardo នាយកកីឡារបស់ PSG បាននិយាយក្រោយពេល PSG ឈ្នះ Lorient ១-០ ក្នុងពាន French Cup ថ្ងៃអាទិត្យកន្លងទៅថា ជារឿងពិតដែលថា Cavani បានសុំចេញពីក្លិបនោះ ហើយរឿងថា Atletico ចូលមកទាក់ទងនោះក៏ជារឿងពិតដែរ។ លោកបន្ថែមថាក្លិបកំពុងសិក្សាពីស្ថានភាព។

សូមរំឭកថា Cavani បានផ្លាស់ពី Napoli មកចូលរួម PSG ក្នុងឆ្នាំ២០១៣ មកទល់ពេលនេះរកបាន១៩៨គ្រាប់សម្រាប់ PSG។

លោក Leonardo បន្តថាក្លិបត្រូវតែស្ដាប់សំណើរបស់ Cavani ព្រោះក្លិបមានការគោរពយ៉ាងខ្លាំងចំពោះគេ។

ប៉ុន្តែគ្រូបង្វឹក Thomas Tuchel និយាយថាលោកចង់ទុក Cavani នៅបន្តទៀតដើម្បីសម្រេចគោលដៅឈ្នះពានឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖