+855 16 757 168     samnob@keiladaily.com
KD Logo

Chicharito ជិតទៅអាមេរិក ខណៈ Inter ជិតយកបានកីឡាករពីក្លិបអង់គ្លេសម្នាក់ទៀតហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 771

ខ្សែប្រយុទ្ធម៉ិកស៊ីកូ Javier Hernandez ដែលត្រូវបានស្គាល់ជាទូទៅថា Chicharito អាចក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅ Major League Soccer នៅពេលគេបំពេញការផ្ទេរពី Sevilla ទៅចូលរួម LA Galaxy។

សារព័ត៌មាន Sports Illustrated រាយការណ៍ថាក្លិបអាមេរិកមួយនេះនឹងបង់ឱ្យ Sevilla ៧លានផោនដើម្បីផ្ទេរយកអតីតសមាជិក Manchester United, Bayer Leverkusen, Real Madrid និង West Ham វ័យ៣១ឆ្នាំខាងលើ។

Chicharito នឹងចុះកិច្ចសន្យា៣ឆ្នាំជាមួយ LA Galaxy អមដោយលក្ខខណ្ឌរង្វាន់លើកទឹកចិត្តជាច្រើនដែលអាចនាំឱ្យគេបានប្រាក់ខែខ្ពស់ជាង Carlos Vela និង Jozy Altidore ដែលរកបាន៤.៨លានផោនក្នុងមួយឆ្នាំ។

ដោយឡែក Inter Milan កំពុងចរចាយកខ្សែបម្រើស្លាបនីហ្សេរីយ៉ា Victor Moses ពី Chelsea បន្ទាប់ពីរូបគេត្រលប់ពីការលេងឱ្យ Fenerbahce លើកិច្ចសន្យាខ្ចី។

អតីតកីឡាករ Wigan និង Liverpool វ័យ២៩ឆ្នាំរូបនេះធ្លាប់ធ្វើការជាមួយលោក Antonio Conte យ៉ាងល្អជាមួយគ្នា និងត្រៀមធ្វើការជាមួយគ្នាជាថ្មីនៅអ៊ីតាលី។

Inter កំពុងចរចាដើម្បីខ្ចី Moses ពី Chelsea ដោយគ្មានការបង់ថ្លៃកម្ចីដល់ចប់រដូវកាល តែអាចទិញផ្ដាច់នៅរដូវក្ដៅខាងមុខក្នុងតម្លៃប្រហែល១០លានអឺរ៉ូ (៨.៥លានផោន) ប្រសិន Moses ធ្វើបានល្អក្នុងប្រព័ន្ធ៣-៥-២របស់លោក Conte នៅ Serie A៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖