លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងសារភាពថា តែងតែអង្គុយមើលបឹងកេត និងណាហ្គាវើលដ៍ប្រកួតពានរង្វាន់ AFC Cup ពីររដូវកាលចុងក្រោយ។ ដូច្នេះលោកសង្ឃឹមថា គ្រូបង្គោលទាំងពីរ ជាពិសេសលោក មាស ចាន់ណា នឹងមកមើលការប្រកួតរបស់លោកវិញម្ដង។
គ្រូបង្វឹកជនជាតិអៀរឡង់លើកឡើងថា កាលដើមឆ្នាំ២០១៩ គ្មាននរណាម្នាក់គិតថា ស្វាយរៀងអាចលេង AFC Cup បានទេ តែការប្រឹងប្រែងធ្វើឲ្យក្រុមលោកមានលទ្ធភាពចូលរួម។
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀងនឹងទទួលភ្ញៀវ Master 7 សម្រាប់វគ្គជម្រុះ Play-Off AFC Cup 2020 ជើងទីមួយនៅថ្ងៃពុធ ទី២២ ខែមករា នាពហុកីឡដ្ឋានជាតិ មុនទៅវៀងចន្ទន៍ ថ្ងៃទី២៩ ខែមករា។
ក្រុមឈ្នះក្នុងចំណោមភាគីទាំងពីរនឹងឆ្លងចូលពូល G ដែលមាន Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United កំពុងរង់ចាំស្រាប់៕
អត្ថបទ ៖ អភ័យវង្ស
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖