+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Master 7 រំពឹងអតីតកីឡាករគិរីវង់យកបទពិសោធនៅកម្ពុជាជួយក្រុមបានលទ្ធផលល្អ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 526

លោក Mihai Dinu គ្រូបង្គោលក្លិបបាល់ទាត់ Master 7 បង្ហើបថា បានពិភាក្សាជាមួយខ្សែប្រយុទ្ធ Souleymane Coulibaly រួចហើយពាក់ព័ន្ធទៅនឹងបាល់ទាត់កម្ពុជា ហើយលោករំពឹងថា អតីត​សមាជិកគិរីវង់សុខសែនជ័យរួមចំណែកទទួលលទ្ធផលល្អក្នុងវគ្គ Play-Off ពាន AFC Cup។


គ្រូបង្វឹកជនជាតិរ៉ូម៉ានីថ្លែងបែបនេះមុនប៉ះព្រះខ័នរាជស្វាយរៀងមុនការប្រកួតដ៏សំខាន់ខាងលើនៅពហុកីឡដ្ឋានជាតិថ្ងៃពុធ ទី២២ ខែ​មករា វេលាម៉ោង៦ល្ងាច។

លោក Mihai Dinu រៀបរាប់ ៖"ខ្ញុំបានជជែកជាមួយកីឡាករ Coulibaly ដែលធ្លាប់លេងនៅកម្ពុជា ហើយលោកសង្ឃឹមថា គេនឹងយកបទពិសោធនេះជួយក្រុមទទួលបានលទ្ធផលល្អ ព្រោះគេអាចនឹងចូលលេងក្នុងការប្រកួតនេះ"។


គ្រូបង្វឹកក្លិបជើងឯករង Lao League បញ្ជាក់ថា មិនបានយកលទ្ធផលមិត្តភាពមិនល្អមកគិតក្នុងការប្រកួតជម្រុះដ៏សំខាន់នេះឡើយ ព្រោះគ្រាន់តែជាការត្រៀម និងតេស្ដសមត្ថភាពកីឡាករប៉ុណ្ណោះ។ លោកនឹងព្យាយាមប្រឹងប្រែងរៀបចំក្រុមអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖